ព្រឹត្តិការណ៍​សំ​ខាន់​ៗ​ពិភ​ពលោក​កើត​ឡើង​ក្នុង​ថ្ងៃទី​១៨​ធ្នូ​

*ឆ្នាំ​១៧៨៧
-ញូវ​ជើ​ស៊ី​ក្លាយ​ជា​រដ្ឋ​ទី​៣​ដែល​ឱ្យ​សច្ចា​ប័ន​រដ្ឋ​ធម្មនុញ្ញ​សហ​រដ្ឋ​អាមេរិក​ ។​
*ឆ្នាំ​១៩១៦
-ការ​ប្រ​យុទ្ធ​គ្នា​នៅ ​Verdunអំឡុង​សង្គ្រាម​លោក​លើក​ទី​១​ត្រូវ​បាន​បញ្ចប់​​នៅ​ពេល​ដែល​កង​ទ័ព​អា​ល្លឺ​ម៉ង់​ត្រូវ​បាន​កំទេច​ដោយ​កងទ័ព​បា​រាំង​និង​អង់​គ្លេស​។ ក្នុង​ពេល​នោះ​ទ័ព​​អា​ល្លឺម៉ង់​៣៣​ម៉ឺន​និង​៧​ពាន់​នាក់​បាន​រង​របួស​។
*ឆ្នាំ​១៩៤៤
-យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ធុន​ B-29ប្រ​មាណ​ជា​៧៧​គ្រឿង​រួម​និង​យន្ត​ហោះ​ចម្បាំង​ផ្សេង​ទៀត​ប្រមាណ​ជា​២០០​គ្រឿង​នៃ​កងទ័ព​អា​កាស​អា​មេរិក​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​មូល​ដ្ឋាន​យោ​ធា​ជប៉ុន​នៅ​តំ​បន់​ Hankowប្រទេស​ចិន។
*ឆ្នាំ​១៩៥៦
-ជប៉ុន​ចូល​ជា​សមា​ជិក​អង្គ​ការ​សហ​ប្រជា​ជាតិ​ ។​
*ឆ្នាំ​១៩៧៨
-ប្រទេស​ដី​ដូមីនីក ​ចូល​ជា​សមា​ជិក​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ។​
*ឆ្នាំ​១៩៨៩​
-​សហ​គម​ន៍អឺរ៉ុប​និង​សហ​ភាព​សូ​វៀត​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ​​​ពាណិជ្ជ​កម្ម​ ហិរញ្ញ​វត្ថុ​និង​សេដ្ឋ​កិច្ច​ ។​
*ឆ្នាំ​២០០២
-តុ​លាការ​មួយ​របស់​ឥណ្ឌា​បាន​កាត់​ទោស​ប្រហា​រ​ជី​វិត​មនុស្ស​៣​នាក់​ពី​បទ​បាន​ជួយ​ជ្រោម​ជ្រែង​ដល់​ខ្មាន់​កាំ​ភ្លើង​​៥​នាក់​វាយ​ប្រហារ​លើ​អគារ​រដ្ឋ​សភា​ជាតិ​ដែល​ការ​វាយ​ប្រហារ​នោះ​បាន​​ធ្វើ​ឱ្យ​មនុស្ស​៩​នាក់​ស្លាប់​បាត់​បង់​ជី​វិត។
*ឆ្នាំ​២០០៣
-ជន​ប៉ា​ឡេ​ស្ទីន​៣​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កង​ទ័ព​អ៊ី​ស្រា​អែល​អំឡុង​ការ​ចូល​លុក​លុយ​ទៅ​ក្នុង​ជំ​រំ​ជន​ភៀស​ខ្លួន​ Khan Younis នៅ​តំ​បន់​Gaza Strip។
*ឆ្នាំ​២០០៤
-ការជាន់​គ្នា​នៅ​ទី​ក្រុង ​Chennaiប្រទេស​ឥណ្ឌា​ស្លាប់​មនុស្ស​អស់​៤២នាក់ ។
*ឆ្នាំ​២០០៦
-ទឹក​ជំនន់​បន្ត​បន្ទាប់​គ្នា​នៅ​ម៉ា​ឡេ​ស៊ី​សម្លាប់​មនុស្ស​អស់​យ៉ាង​តិច​១១៨​នាក់​និង​ជាង​៤០​ម៉ឺននាក់​គ្មាន​ទី​ជម្រក​ ។​
*ឆ្នាំ​២០០៨
-​ប្រជាជន​៧៥​ពាន់​នាក់​នៅ​ប្រទេស​Papua New Guinea​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​បន្ទាប់​ពី​មាន​ទឹក​ជំន​ន់​ដ៏​ធំ​មួយ ។
*ឆ្នាំ​២០០៩
-មនុស្ស​ប្រមាណ​ជា​៣​ម៉ឺននាក់​នៅ​ក្នុង​ប្រទេស​ហ្វុីលី​ពីន​បាន​ចូល​ទៅ​ជ្រក​កោន​ក្នុង​ជំ​រំ​បណ្តោះ​អា​សន្ន​មួយ​បន្ទាប់​ពី​ទី​កន្លែង​រស់​នៅ​របស់​ពួក​គេ​រង​ការ​គម្រាម​កំ​ហែង​ដោយ​កំ​អែ​និង​ផេះ​ភ្នំ​ភ្លើង​Mount Mayon ។
*ឆ្នាំ​២០១០
-យ៉ាង​ហោច​ណាស់​មនុស្ស​៣០​នាក់​ត្រូវ​បាន​លង់​ទឹក​ស្លាប់​បន្ទាប់​ពី​កា​ណូត​មួយ​បាន​លិច​នៅ​ភាគ​ខាង​ជើង​ប្រទេស​បង់​ក្លា​ដេស ៕