ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី19 ធ្នូ

*ឆ្នាំ១៩០៧
-កម្ម​ករ​អណ្តូង​រ៉ែ​​២៣៩​នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អណ្តូង​រ៉ែ​​នៅ​ក្នុង​តំបន់ Jacobs សហ​រដ្ឋ​អាមេរិក​។
*ឆ្នាំ១៩២៤
-​រថយន្ត​ម៉ាក​រ៉ូល​រ៉យ Silver Ghost ​ចុង​​ក្រោយ​ត្រូវ​បាន​​ដាក់​លក់​ក្នុង​ទីក្រុងឡុង ប្រទេស​អង់​គ្លេស ។
*ឆ្នាំ១៩៤១
-សង្គ្រាម​លោក​លើក​ទី​២ ​៖ អាប់​ឌុល អ៊ី​ត្លែរ ​បាន​ក្លាយ​ទៅជា​​អគ្គ​មេ​បញ្ជា​ការ​​​កង​ទ័ព​របស់​​អាល្លឺ​ម៉ង់ ។
*ឆ្នាំ១៩៤៦
-​ការ​ចាប់​ផ្តើម​​សង្គ្រាម​​ឥណ្ឌូ​ចិន​លើក​​ដំបូង  ។
*ឆ្នាំ១៩៦៤
-​​លោក Nguyen Khanh មេ​ដឹក​នាំ​រដ្ឋា​ភិបាល​យោធា​វៀតណាម​ខាង​ត្បូង​បាន​រំលាយ​​ក្រុម​ប្រឹក្សា​​ជាតិ​ជាន់​ខ្ពស់​ ហើយ​បាន​ជាប់​ខ្លួន​​សមា​ជិក​​មួយ​ចំនួន ។
*ឆ្នាំ១៩៧៥
-លោក​ចន ប៉ូល​ស្ទី​វេន ត្រូវ​បាន​តែង​តាំង​​ជា​ចៅ​​ក្រុម​របស់​តុលា​ការ​កំពូលសហ​រដ្ឋ​អាមេរិក ។
*ឆ្នាំ១៩៨៣
-​​ពាន​រង្វាន់​​បាល់​ទាត់​ពិភព​លោក​ The Jules Rimet Trophy ត្រូវ​បាន​​ចោរ​លួច​ពី​ការិយា​ល័យ​ធំ​នៅ​ក្នុង​ប្រទេស​ប្រេស៊ី​ល ។
*ឆ្នាំ១៩៩៧
-​ជើង​ហោះ​ហើរ​​​លេខ​១៨៥​​របស់​ក្រុម​ហ៊ុន​ Silk Air ​បាន​ធ្លាក់​​ចូល​ក្នុង​ទន្លេ​ Musi ក្នុង​ប្រទេស​​ឥណ្ឌូណេស៊ី​ ។ ការ​ធ្លាក់​​នេះ​បណ្តាល​ឱ្យ​​អ្នក​ដំណើរ​​១០៤​នាក់​ស្លាប់​បាត់​បង់​ជីវិត ។
*ឆ្នាំ២០០៧
-​លោក​លី​ម្យុង បាក់​ជាប់​ឆ្នោត​ជា​ប្រធានាធិ​បតី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដោយ​ទទួល​បាន​​សំឡេង​​ឆ្នោត​គាំទ្រ​៥០% ផ្តួល​គូ​បដិ​ប​ក្ខ​របស់​លោក គឺ​លោក Chung Dung Young និង Lee Hoi Chang ។
*ឆ្នាំ២០០៩
-​រដ្ឋា​ភិបាល​​កម្ពុជា​​​បាន​បញ្ជូន​​ជន​ជាតិ​ភាគ​តិច​ចិន​២២​នាក់​ដែល​កាន់​សាសនា​​​មូ៉ស្លីម​​ឱ្យ​វិល​ត្រឡប់​ទៅ​​មាតុ​ប្រទេស​វិញ​បើ​ទោះ​បីជា​មាន​ការ​រិះ​គន់​​ពី​អង្គ​ការ​​សហ​ប្រជា​ជាតិ​ក៏​ដោយ ។
*ឆ្នាំ២០១០
-ក្រុម​តារា​សម្តែង​​បាន​មក​ប្រ​មូល​ផ្តុំ​​គ្នា​ក្នុង​ពិធី​​បុណ្យ​​ខ្សែ​​ភាព​យន្ត​អន្តរជាតិ​លើក​ទី៧ ក្នុង​ទី​ក្រុង​អាប៊ុយ​ដាប៊ី ៕