ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី21 ធ្នូ

*ឆ្នាំ១៩៤១  សង្គ្រាម​លោក​លើកទី២ ៖ ​សន្ធិ​សញ្ញា​​ផ្លូវ​ការ​​​នៃ​ការ​ចងសម្ព័ន្ធ​​​ភាព​​រវាង​ថៃ និង​​ជប៉ុន ត្រូវបានចុះ​ហត្ថលេខា  ។​
*​ឆ្នាំ​១៩៦២ ​ ឧទ្យាន​​ជាតិ​​ Rondane National Park លើក​ដំបូងរបស់​​ប្រទេស​ន័រ​វ៉ែស​​ត្រូវបានបង្កើត​ឡើង​ ។
*​ឆ្នាំ​១៩៦៩ ការ​ចងសម្ព័ន្ធភាពរបស់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទដូច​គ្នា​ត្រូវបានបង្កើត​ឡើង​​ ជា​ផ្លូវ​ការ​នៅក្នុង​ទីក្រុង​ញូវយ៉ក ។
-អង្គការសហប្រជាជាតិ​បានអនុ​​ម័ត​អនុ​សញ្ញាស្តីពីការ​លុបបំបាត់ចោល​​​រាល់​ទម្រង់​​នៃ​ការ​​រើស​អើង​​ពូជសាសន៍។
*ឆ្នាំ​១៩៧៣ សន្និសីទ​ទីក្រុង​ហ្សឺណែវ​​ស្តីអំពី ​​​ជម្លោះ​ អារ៉ាប់​​-អ៊ី​ស្រាអែល ​ត្រូវបានលើកយក​មក​ពិភាក្សា ។
*​​ឆ្នាំ​១៩៨៨  ការបំផ្ទុះ​គ្រាប់បែក​នៅ​លើ​យន្ត​ហោះ​​​ Pan Am ​ជើង​​ហោះហើរ​លេខ​១០៣ នៅក្នុង​ប្រទេស​ស្កុត​ឡែន​ បណ្តាលឱ្យអ្នក​ដំណើរ​២៧០​នាក់​ស្លាប់​បាត់បង់ជីវិត ។
*ឆ្នាំ​២០០៩ ​ ការ​ប៉ុនប៉ង​​បំផ្ទុះគ្រាប់បែក​របស់​ពួក​​អៃកាដាទៅលើ​​យន្ត​ហោះជើង​ហោះ​ហើរ​​លេខ​២៥៣​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ North west Airline ប្រទេស​ហូឡង់ ត្រូវ​បរាជ័យ​​​​បន្ទាប់​ពីអ្នកប៉ុនប៉ងដាក់​គ្រាប់​បែក​ត្រូវ​បានចាប់​ខ្លួន​មុន​ពេល​ធ្វើ​​​សកម្មភាព ។
*​ឆ្នាំ២០១០ ប្រទេស​កូរ៉េ​ខាងជើង​​​បាន​អញ្ជើញ​​​​​​ក្រុម​អធិការ​កិច្ច​​ភ្នាក់​ងារ​​ថាមពល​អាតូ​មិក​អន្តរ​ជាតិ​ចូលទៅប្រទេសរបស់ខ្លួន ។
-​ក្រុមហ៊ុន​ផលិតរថយន្ត​​​តូយ៉ូតា​របស់​ប្រទេស​ជប៉ុន​​សុខ​ចិត្ត​​សងជំងឺ​ចិត្ត​​ដល់​រដ្ឋាភិ​បាល​​សហរដ្ឋអាេមរិក​ចំនួន​៣២,៤​លាន​ដុល្លារ​ចំពោះការប្រមូល​យករថយន្ត​​​ត្រឡប់​មកវិញ​ដោយ​សារបញ្ហា​​​បច្ចេកទេសហ្វ្រាំង ។
-ការិយាល័យ​​ស្ថិតិ​របស់សហរដ្ឋអាមេ​រិក​បានបញ្ចេញ​ទិន្នន័យ​​ជំរឿន​ប្រជាជន​ឆ្នាំ​២០១០ ​ដោយបង្ហាញ​ថា ចំនួន​ប្រជាជន​របស់សហរដ្ឋ​អាមេ​រិក​មានចំនួនជាង​៣០០​លាន​នាក់ ​៕