ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី23 ធ្នូ

*ឆ្នាំ១៩១៤
-សង្គ្រាម​លោក​លើក​ទី១ ៖ ​កង​ទ័ព​អូស្ត្រាលី​​ និងនូវែល​សេឡង់ បាន​​មក​ដល់​ទី​ក្រុង​ Cairo ប្រទេស​​អេហ្ស៊ី​ប ។
*​ឆ្នាំ​១៩៤១
-​សង្គ្រាម​លោក​លើក​ទី២ ៖ ​បន្ទាប់​ពី​បើក​ការ​វាយ​ប្រយុទ្ធ​​រយៈ​ពេល​១៥​ថ្ងៃ កង​ទ័ព​​ព្រះចៅអធិ​រាជ​​របស់​ជប៉ុន​បាន​ចូល​កាន់​កាប់​​កោះ Wake របស់សហ​រដ្ឋ​អាមេរិក ។
*​ឆ្នាំ​១៩៧០
-​ប៉ម​ខាង​ជើង​របស់​មជ្ឈ​មណ្ឌល​​ពាណិជ្ជ​កម្ម​ពិភព​លោក​​ក្នុង​តំបន់​​ម៉ាន់​​​ហាតាន់ ទីក្រុង​ញ៉ូវ​យ៉ក ត្រូវ​បាន​កសាង​បញ្ចប់​​ជា​មួយ​នឹង​កម្ពស់​៤១៧​ម៉ែត្រ​ ​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អគារ​ដែល​​មាន​កម្ពស់​ខ្ពស់​ជាង​ គេ​បំផុត​នៅ​លើ​ពិភព​លោក ។
*​ឆ្នាំ​១៩៧២
-​រញ្ជួយ​ដី​​កម្រិត​៦,៥​រិច​ស្ទ័រ​ក្នុង​​ប្រទស​នីការ៉ា​ហ្គា បណ្តាល​ឱ្យ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ស្លាប់​​បាត់​បង់​ជីវិត ។
*ឆ្នាំ​១៩៧៩
-​កងទ័ព​​សហ​ភាពសូវៀត​​ចូល​កាន់​កាប់​ទី​ក្រុង​កាប៊ូល ប្រទេស​​អាហ្វ​ហ្គា​នីស្ថាន ។
*​​ឆ្នាំ​១៩៩០
-​ប្រវត្តិ​សាស្ត្រ​​ប្រទេស​​ស្លូវេនី ៖ ក្នុង​អនុ​សារណ​មួយ​បាន​បង្ហាញថា ៨៨​ភាគ​​រយ​នៃ​ចំនួន​ប្រជាជន​​ស្លូវេនីបានបោះ​ឆ្នោត​ដើម្បីទាមទារ​​ឯក​រាជ្យ​ពី​យូហ្គោ​ស្លាវី។
*ឆ្នាំ​២០០៥
-​ប្រទេស​ឆាដ ប្រកាស​សង្គ្រាម​​ជាមួយ​ស៊ូដង់។ ការ​​ប្រកាស​​នេះ​គឺ​ផ្តើម​ឡើង​ដោយ​មាន​​​ការប្រយុទ្ធ​គ្នា​​ជា​បន្ត​បន្ទាប់​​ចាប់តាំងពីថ្ងៃទី​១៨ ធ្នូ ក្នុង​តំបន់​ Adre បណ្តាល​​ឱ្យប្រជា​ពលរដ្ឋ និង​យោធា​​ប្រហែល​ជាង១០០​​នាក់​ស្លាប់​​បាត់​បង់​ជីវិត។
*ឆ្នាំ​២០០៦
-​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អង្គការ​សហ​ប្រជា​ជាតិ​បាន​អនុ​មតិ​​​ជា​ឯកច្ឆន្ទ​ច្បាប់ដំណោះ​ស្រាយ​១៧៣៧ ដើម្បី​ដាក់​​​ទណ្ឌ​កម្ម​​ប្រឆាំង​​ទៅ​នឹង​កម្ម​វិធី​អាវុធ​នុយ​ក្លេ​អ៊ែរ​​រប​ស់​ប្រទេស​អ៊ី​រ៉ង់ ។​
*​ឆ្នាំ២០០៧
-​គណ​បក្ស​​អំណាច​ប្រជា​ជន​​ដែល​ដឹក​នាំ​ដោយ​លោក​សាម៉ាក់ ​ស៊ុន​ដា​រ៉ា​វេទ ទទួល​បាន​ជ័យ​ជម្នះ​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ។
*ឆ្នាំ​២០១០
-​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​រាប់​រយ​នាក់​​រួម​នឹង​កង​រថក្រោះ, ឧទ្ធម្ភាគ​​ចក្រ​ និង​យន្ត​ហោះ​ប្រដេញ​ជា​ច្រើន​​បានប្រមូល​ផ្តុំគ្នាទ្រង់​ទ្រាយ​​ធំ​មួយ​នៅ​ចម្ងាយ​១៩គីឡូ​ម៉ែត្រ​ពីព្រំដែន​​កូរ៉េ​ខាង​ជើង​ដើម្បី​ត្រៀមធ្វើ​សមយុទ្ធ៕