ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី26 ធ្នូ

*ឆ្នាំ១៨៦២  ដូន​ជី​៤នាក់​បាន​ស្ម័គ្រ​ចិត្ត​​បម្រើ​​ការងារ​​ជាគ្រូ​ពេទ្យ​នៅ​លើ​នាវាកង​ទ័ព​ជើង​ទឹក USS Red Rover ។ ការ​ស្ម័គ្រ​ចិត្ត​​នេះ ត្រូវបាន​គេ​ចាត់ទុក​ថា ជាគ្រូ​​ពេទ្យ​ស្ត្រី​លើក​ដំបូង​​​​បង្អស់​​ក្នុង​មន្ទីរពេទ្យនាវា​​​​​សហរដ្ឋអាមេ​រិក ។​
*​ឆ្នាំ​១៩៣៣ ​ វិទ្យុ​ផ្សាយ​សំឡេង FM ​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​​​ឱ្យបើក​ដំណើរ​ការ​ជា​លើក​ដំបូង ។
*​ឆ្នាំ​១៩៧៦ គណបក្ស​កុំមុយនីស្ត​​របស់​ប្រទេស​ណេប៉ាល់​ត្រូវបាន​បង្កើត​ឡើង ។
*ឆ្នាំ​១៩៩៦ កូដកម្ម​ដ៏​ធំ​បំផុត​​មិនធ្លាប់មានពី​មុន​មកបានចាប់​ផ្តើម​កើតឡើង​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ។ កូដ​កម្ម​នេះ​ មាន​គោលបំណង​​​ឱ្យ​រដ្ឋា​ភិបាល​​គោរព​ច្បាប់ការងារ ។
*​​ឆ្នាំ​១៩៩៨  ប្រទេស​អ៊ី​រ៉ាក់​បានប្រកាស​ពី​ចេតនា​របស់ខ្លួន​ក្នុងការ​បណ្តេញ​​ចេញ​យន្តហោះ​​​​​ចម្បាំង​​​​សហរដ្ឋ​អាមេ​រិក​ និងអង់គ្លេស​​ដែលហោះ​ហើរ​ល្បាត​​​​រំលោភ​ចូលតំបន់​​ហាម​ឃាត់នៅ​ភាគ​ខាង​ជើង​​ និងខាង​ត្បូងប្រទេស​របស់​ខ្លួន ។
*ឆ្នាំ​២០០៤ ​ រញ្ជួយ​ដី​​​កម្រិត​៩,៣​រីច​ស្ទ័រ​​ដែលបង្កឱ្យ​​មាន​​​រលកយក្ស​ស៊ូណាមិ​​​កើត​ឡើង​​​​ក្នុង​ប្រទេស​​ស្រីលង្ការ, ឥណ្ឌា, ឥណ្ឌូណេស៊ី, ថៃ​, ម៉ា​ឡេស៊ី និង​ម៉ាល់ឌីវ បណ្តាលឱ្យ​មនុស្ស​ជាង​២​​សែន​នាក់​ស្លាប់បាត់បង់ជីវិត ។
*​ឆ្នាំ២០០៦ ការ​ផ្ទុះ​បំពង់​បង្ហូរ​ប្រេង​ក្នុង​តំបន់ Lagos ប្រទេស​នីហ្សេរីយ៉ា បណ្តាលឱ្យ​មនុស្ស​​២៦០នាក់ ​ស្លាប់បាត់បង់ជីវិត ។
*​ឆ្នាំ២០០៨  ប្រទេស​ប៉ាគីស្ថាន​​បានដាក់​ពង្រាយ​កងទ័ព​ជាង​២ម៉ឺននាក់​​​​នៅតាម​បណ្តោយ​ព្រំដែន​របស់​ខ្លួនជាប់ជាមួយប្រទេសឥណ្ឌា ។
*​ឆ្នាំ២០០៩ ប្រទេស​ឥណ្ឌា​​បាន​ប្រារព្ធ​ពិធី​​រំលឹក​វិញ្ញាណ​ក្ខន្ធ​​ខួប​លើកទី៥ ​ដល់​អ្នក​​​​ស្លាប់​​​បាត់​បង់​ជីវិតនៅ​​ក្នុងឧបទ្ទហេតុរលក​យក្សស៊ូណាមិ​កាល​ពី​ឆ្នាំ​២០០៤ ។
*​ឆ្នាំ២០១០ ប្រទេស​ចិន​ និងកូរ៉េ​ខាងត្បូង​​​បានរៀបចំ​​​ការប្រជុំ​​បន្ទាន់​មួយ បន្ទាប់ពីមាន​ភាពតានតឹង​​ក្នុងទឹកដី​ឧបទ្វីប​កូរ៉េ ​៕