ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី27 ធ្នូ

*ឆ្នាំ១៧០៣
-ប្រទេស​ព័រទុយ​ហ្គាល់​​ និង​អង់​គ្លេស​​បាន​ចុះ​​ហត្ថ​លេខា​​ពាណិជ្ជ​កម្ម​ជាមួយ​​គ្នា​ដោយ​អនុ​ញ្ញាតិ​​ឱ្យ​​ប្រទេស​ព័រទុយ​ហ្គាល់​នាំ​ស្រា​ចូល​ក្នុង​ប្រទេស​​អង់គ្លេស ។
*​ឆ្នាំ​១៩១៨
-ចក្រ​ភព​​ប៉ូឡូញ​​ចាប់​ផ្តើម​​បះ​បោ​រ​ប្រឆាំង​​​នឹង​ប្រទេស​អាល្លឺ​ម៉ង់​ ។
*​ឆ្នាំ​១៩២៣
-និស្សិត​ជប៉ុន Namba Daisake ​បាន​ព្យា​យាមប៉ុនប៉ង​ធ្វើ​គុត​ព្រះ​អង្គ​ម្ចាស់​ហ៊ី​រ៉ូហ៊ី​តូ ។
*ឆ្នាំ​១៩៣៩
-រញ្ជួយ​ដី​កម្រិត៨,២រីស្ទ័រ​ ក្នុង​ប្រទេស​​តួកគី បណ្តាល​ឱ្យ​មនុស្ស​៣​ម៉ឺន​នាក់​ស្លាប់​បាត់​បង់​ជីវិត។
*​​ឆ្នាំ​១៩៤៥
-ធនាគារ​ពិភព​លោក​ និង​​មូល​និធិ​រូបិយ​​​​ប័ណ្ណ​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ជា​មួយ​​នឹង​​ការ​ចុះ​ហត្ថ​លេខា​យល់​ព្រម​​ពីប្រទេសចំនួន២៩​ ។
*ឆ្នាំ​១៩៤៩ ​
-ប្រទេស​ហូឡង់ទទួល​ស្គាល់​​​ឯករាជ្យ​របស់​ឥណ្ឌូណេស៊ី​ ។
*​ឆ្នាំ១៩៧៨
-ប្រទេសអេស្ប៉ាញ​​ប្រកាន់​​យក​របប​ប្រជាធិប​តេយ្យ​​បន្ទាប់ពី​កាន់​​របប​ផ្តាច់​ការ​អស់​រយៈ​ពេល​៤០ឆ្នាំ ។
*​ឆ្នាំ២០០១
-សាធារណរដ្ឋ​​ប្រជាមានិត​ចិន​ត្រូវ​បាន​​ផ្តល់​​ទំនាក់​ទំនង​ពាណិជ្ច​កម្ម​ជា​អចិន្ត្រៃយ៍​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ។
*​ឆ្នាំ២០០៧
-អតីត​​នាយក​រដ្ឋ​មន្ត្រី​​ប៉ាគីស្ថាន​ លោក Benazir Bhutto ត្រូវបាន​គេ​ធ្វើ​​ឃាត ដោយ​ការ​បាញ់​សម្លាប់​ ។
*​ឆ្នាំ២០០៨
-ជម្លោះ​​អ៊ី​ស្រាអែល ៖ អ៊ី​ស្រាអែល​បាន​បើក​ប្រតិ​បត្តិ​ការ​​ប្រឆាំង​ជា​មួយ​ពួក​ហាម៉ាស ​ក្នុង​តំបន់​ Gaza Strip បណ្តាល​​ឱ្យ​មនុស្ស​២៧១​នាក់​ស្លាប់​បាត់​បង់​ជីវិត និង​៨០០​នាក់​ផ្សេងទៀត​​រង​របួស ។
*​ឆ្នាំ២០០៩
-ក្រុម​ហ៊ុន​ថាម​ពល​​អគ្គិសនី​​កូរ៉េ​ខាង​ត្បូងទទួល​បាន​​កុងត្រា​​សាងសង់​រោងចក្រ​​ថាម​ពល​ដើរ​ដោយ​​នុយ​ក្លេអែរ​ក្នុង​ប្រទេស​អេមី​រ៉ាតអារ៉ា​ប់​រួម​​ជា​មួយ​នឹង​ទឹក​ប្រាក់​ជាង​២០​ពាន់​លាន​ដុល្លារ។
*​ឆ្នាំ២០១០
-នាយករដ្ឋ​​មន្ត្រី​កាណាដា លោក Stephen Haiper បាន​អញ្ជើញ​​លោក​ស្រី អ៊ុង ​ស៊ានស៊ូ​ជី ទៅ​បំពេញ​​ទស្សនៈ​ក្នុង​ប្រទេស​រប​ស់​លោក៕