ព្រឹត្តិការណ៍​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដែល​កើត​ឡើង​នៅ​​ថ្ងៃទី28 ធ្នូ

*ឆ្នាំ១៨៣៦  ទឹកដី​អូស្ត្រាលី​​​​ភាគខាង​ត្បូង​​​និង​ទី​ក្រុង​​ Adelaide ​ត្រូវបាន​រកឃើញ ។​
-ប្រទេស​អេស្ប៉ាញ​​ទទួលស្គាល់​ឯករាជ្យ ​របស់​ម៉ិកស៊ិក ។
*​ឆ្នាំ​១៨៤៦ អៃអូវ៉ា​​ត្រូវ​បាន​ទទួល​ស្គាល់​​ជា​រដ្ឋ​​​ទី​២៩ ​របស់​​សហរដ្ឋអាមេ​រិក ។
*ឆ្នាំ​១៩០៨ រញ្ជួយ​ដី​​កម្រិត​​៧,២​រីស្ទ័រ ​ក្នុង​ទី​​ក្រុង Messina ​ប្រទេស​​​អ៊ី​តាលី​បណ្តាល​ឱ្យ​មនុស្ស​​៧៥.០០០នាក់ ស្លាប់​បាត់បង់​ជីវិត ។
*​​ឆ្នាំ​១៩៧២  លោក​គីម អ៊ី​ល​ស៊ុង ​ដែលជា​នាយក​រដ្ឋ​មន្ត្រី​​ និងជាអគ្គ​​លេខាធិការ​​គណបក្ស​​កម្ម​ករ​កូរ៉េ​បានក្លាយទៅ​ជា​​ប្រធានាធិបតី​​លើក​ទី១​របស់ប្រទេស​​កូរ៉េ​ខាង​ជើង ។
*ឆ្នាំ​២០០៨ ​ សង្គ្រាម​ក្នុង​ប្រទេស​​សូម៉ាលីៈ ​យោធា​របស់រដ្ឋាភិបាល​សហព័ន្ធ​អន្តរ​កាល​​​សូ​ម៉ាលី​និង​កងទ័ព​អេត្យូពី​ចូលកាន់កាប់​​ទីក្រុង​ Mogadishu ​ដោយគ្មានការ​ប្រឆាំង​បាញ់​តដៃ ។
*​ឆ្នាំ២០០៩ យ៉ាងហោចណាស់ មនុស្ស​៤៣​​នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ក្នុងការបំផ្ទុះ​​គ្រាប់​បែក​​អត្ត​ឃាត​មួយក្នុងទីក្រុង​ការ៉ាជី​ ប្រទេសប៉ាគី​ស្ថាន ។
*​ឆ្នាំ២០១០ បដិវត្ត​​​រដូវ​ផ្ការីក​អារ៉ាប់ ៖ ​​មាន​ការបះបោរ​តវ៉ា​ដ៏ធំ​មួយ​ក្នុង​ប្រទេស​អាល់ហ្សេរី​​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល ។
-អ្នក​បុ​រាណ​វិទ្យា​អ៊ី​ស្រាអែល​​បានរកឃើញ​​​សាកសព​​មនុស្ស​ដែល​មានអាយុ​កាល​៤​សែន​​ឆ្នាំ​កន្លងមកហើយ ។ ​សាកសព​នេះ​ត្រូវបានគេ​ជឿ​ថា ​​ជា​មនុស្សមកពីទ្វីបអាហ្វ្រិក​ ។
-​ប្រទេស​ណេប៉ាល់​​បានធ្វើ​វិសោធន​កម្ម​ច្បាប់​ដោយ​អនុញ្ញាត​ឱ្យ​ជន​បរទេស​មានសិទ្ធិ​​សុំ​​ក្មេង​ពិការ​យកទៅចិញ្ចឹម ។
-ប្រទេសអេស្ប៉ាញ​បាន​បណ្តេញ​​​អ្នកការ​ទូត​​ពីររូបចេញពីប្រទេ​ស​របស់ខ្លួន​ដោយចោទ​ប្រកាន់​ពី​បទ​ធ្វើចារកម្ម ៕