ព្រលានយន្តហោះអន្តរជាតិក្រុង​ ណៃរ៉ូប៊ីនៃ​ប្រទេសកេនយ៉ា ​ត្រូវបានបិទបន្ទាប់ពីភ្លើងឆេះ

ព្រលានយន្តហោះអន្តរជាតិ​ក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា ​ត្រូវបានភ្លើងឆាបឆេះសន្ឋោសន្ឋៅ​ចេញពីស្ថានីយ៏​អ្នកដំណើរ​ បណ្តាលឲ្យអ្នកដំណើរ​មានការភ្ញាក់ផ្អើល​រត់​ចេញ​យ៉ាងប្រញាប់ប្រញាល់​កាលពីថ្ងៃអង្គារ(ន៉ោងនៅប្រទេសកេនយ៉ា) ​ត្រូវនឹងថ្ងៃពុធ​ម៉ោង​នៅក្នុងប្រទេសកម្ពុជា ។

យ៉ាងណាក៏ដោយយោងតាមទូរទស្សន៏ ​CNN បានឲ្យដឹងថា ​មកដល់ពេលនេះ ​ភ្លើងបានថមថយវិញហើយ ​បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យ​បានខិតខំអន្តរាគមន៏បាញ់ពន្លត់។ មកដល់ពេលនេះ ​មិនទាន់មានសេចក្តីរាយការណ៏​ពីមូលហេតុនៃការឆេះស្ថានីយ៏អ្នកដំណើរ​ក្នុងព្រលានយន្តហោះអន្តរជាតិ​ណៃរ៉ូប៊ីនេះនៅឡើយទេ ​ប៉ុន្តែអាជ្ញាធរបាន​ដាក់​ការសង្ស័យថា មានអ្នកជក់បារីបានបោះកន្ទុយបារី​ ទៅលើកន្លែងស្តុកប្រេងណាមួយ បណ្តាលឲ្យមានការឆាបឆេះតែម្តង ។

មន្រ្តីមហាផ្ទៃ និងសន្តិសុខ ​របស់ប្រទេសកេនយ៉ា បាននិយាយបា្រប់អ្នករាយការណ៏ព័ត៌មានថា ​នៅពេលនេះព្រលានយន្តហោះ​អន្តរជាតិ​ក្រុងណៃរ៉ូប៊ី​ ត្រូវបានរឹត​បន្តឹង​សន្តិសុខ ​និង បិទបណ្តោះអាសន្ន៕