ក្រុមរុករករកឃើញ​សាកសព៦នាក់ហើយ​នៅក្បែរកន្លែងប្រទះឃើញ​បំណែកទ្វារយន្តហោះ Air Asia Flight QZ 8501

Indonesia ៖​ មកដល់ម៉ោង៤រសៀលនេះ​ ក្រុមរុករកយន្តហោះ​Air Asia Flight​ QZ 8501ដែលបាត់ដាន​កាលពីថ្ងៃអាទិត្យកន្លងទៅ​ បានប្រទះឃើញ​សាក​សព៦នាក់ ​នៅក្បែរទីតំាងដែលរកឃើញ​បំណែកទ្វារយន្តហោះដែល​មន្រ្តីឥណ្ឌូនេស៊ីជឿជាក់ថា ​៩៥%​ ស្រដៀងទៅនឹងAir Asia Flight ​QZ 8501ដែល​បាន​ដានពីប្រព័ន្ឋរ៉ាដា ។

ទូរទស្សន៍​ឥណ្ឌូណេស៊ី​បាន​ផ្សាយ​រូប​ភាព​​នានា​បង្ហាញ​​ ពី​សាកសព​មនុស្ស​ច្រើន​នាក់ អណ្តែត​លើ​ផ្ទៃ​សមុទ្រ​​ដែល​នាំឱ្យ​មាន​​ការ​យំ​សោក​​​ក្នុង​ចំណោម​សាច់ញាតិ ​គ្រួសារ​ជន​រងគ្រោះ ដែល​លើកគ្នា​ទៅ​រង់​ចាំ​ដំណឹង​នៅ​ក្រុង​ស៊ូរ៉ា​បាយ៉ា ។

​យោង​តាម​ BBC និង CNN ថា សាកសព​មនុស្ស​យ៉ាងតិច​៦នាក់ ត្រូវ​អ្នក​តាមរុក​រក​ប្រទះឃើញ​អណ្តែត​លើ​ផ្ទៃសមុទ្រ ។

យោងតាម​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ដកស្រង់​សម្តី​អ្នក​ ទទួល​ខុសត្រូវ​ម្នាក់​របស់​កង​ទ័ព​អាកាស​ឥណ្តូណេស៊ី​ថា បណ្តា​យន្ត​ហោះ​ដែល​​ចូល​រួម​​ក្នុង​ការ​តាមម​រុករក​ ក៏ប្រទះឃើញ​​​ដែរ​នូវ​អាវ​ពោង​ជួយ​សង្គ្រោះ​មួយ​វ៉ាលីស​មួយ និង​បំណែក​ឯទៀតៗ ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូន​ជាបន្តបន្ទាប់នៅពេលបន្តិច​ទៀតនេះ ៕