មហាសេដ្ឋី Buffett មាន​សុទិដ្ឋិនិយម​លើ​កំណើនសេដ្ឋកិច្ច​អា​មេ​រិ​ក

សហរដ្ឋអាមេរិក ៖ មហាសេដ្ឋី​វិនិយោគិន លោក Warren Buffett បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ៖ « សេដ្ឋកិច្ច​អា​មេ​រិ​ក​មាន​ទិស​ដៅ​វិជ្ជមាន ថ្វីបើ​ការ​ធ្វើ​ជំនួញ​ហាក់​ប្រឈម​នឹង​ឧបសគ្គ​មួយ​ចំនួន​ក្តី ។ ដោយ​ផ្តោត​លើ​ការ​ចូលរួម​ចំណែក​នៃ​ប្រាក់​ចំណេញ​ក្រុមហ៊ុន​របស់​លោក កាលពី​ឆ្នាំ​មុន​ចំនួន​២៤​ប៊ី​លាន​ដុល្លារ និង​បាន​ពិភាក្សា​ពី​ទស្សនវិស័យ​ជាមួយ​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន Berkshire Hathaway នា​ពេល​អនាគត​ផង​ដែរ » ។

លោក Warren Buffett បានការ​ពារ​ការ​អនុវត្ត​កម្ចី​សម្រាប់​ទូរស័ព្ទ​ចល័ត ពោល​គឺ​ផ្ទះ Clayton និង​គណៈកម្មាធិការ​របស់ Berkshire ព្រមទាំង​ក្រុមហ៊ុន​វិនិយោគមូលធន​សេវា 3G ។ ការ​អនុវត្ត​កម្ចី​របស់​លោកស្រី Clayton ត្រូវ​បាន​ចោទសួរ​នា​ពេល​កន្លង​មក​ដោយ​កាសែត Seattle Times និង​កាសែត The Center for Public Integrity ដែល​បាន​ស្នើ​ដល់​ក្រុមហ៊ុន​កំពុង​តែ​ប្រើប្រាស់​កម្ចី ឲ្យ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​របស់​ធនាគារ​បម្រុង និង​ថែរក្សា​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​វត្ថុ​បញ្ចាំ​ទាំងអស់ ។

ក្រុមហ៊ុន Berkshire បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មូលធន​សេវា ដោយ​បាន​ប្រកាស​ថា នឹង​បង្កើន​ក្រុម​ហុ​៊​ន​ថ្មី​២ គឺ​ក្រុមហ៊ុន Kraft Foods និង​ក្រុមហ៊ុន Heinz  ។
លោក Warren Buffett ឲ្យ​ដឹង​ថា ៖ « លោក​ចង់​ទិញ​ក្រុមហ៊ុន​ដែល​ស្រប​នឹង​ក្រុមហ៊ុន​របស់​ខ្លួន ខណៈ​ទស្សនវិស័យ 3G នៃ​សេវាកម្ម​អាច​នឹង​កាត់​បន្ថយ​ថ្លៃដើម » ។

ចំណែក​អ្នកវិភាគ លោក Edward Jones និយាយ​ថា ៖ « លោក Warren Buffett បានការ​ពារ​ក្រុមហ៊ុន​មូលធន និង 3G ចំណែក​លោកស្រី Clayton ថា លោក​នៅ​តែ​មានការ​រិះគន់ » ។

ក្នុង​លិខិតបញ្ជាក់​ថា ម្ចាស់​ភាគហ៊ុន Bershire នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​បោះ​ឆ្នោត​ដាក់​គម្រោង​ស្នើ​សុំ​ក្រុមហ៊ុន ដើម្បី​រៀបចំ​របាយការណ៍​ពី​ការ​គំរាមកំហែង និង​ប្រែប្រួល​អាកាស​ធាតុ សម្រាប់​ធានា​ឲ្យ​បានការ​ប្រតិបត្តិការ​ដ៏​ត្រឹមត្រូវ ។

លោក Warren Buffett បន្ត​ថា ៖ « វា​មិន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជួប​បញ្ហា​ឡើយ ព្រោះ​តម្លៃ​ត្រូវ​បាន​កំណត់​ដោយ​គោលនយោបាយ និង​ផ្អែក​លើ​ការ​វាយតម្លៃ​ហានិ​ភ័យ​​ប្រចាំឆ្នាំ » ៕