នេប៉ាល់ ៖ បំណែក​​​យន្ត​ហោះ​​បាត់​ដាន​រក​ឃើញ​ហើយ

រដ្ឋមន្ត្រី​អាកាសចរណ៍​នេ​ប៉ា​ល់​រាយការណ៍​ថា បំណែក​យន្តហោះ​ដែល​បាត់ដាន នា​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​នេ​ប៉ា​ល់​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​ជាង​២០​នាក់​រក​ឃើញ​ហើយ ។

លោក AANANDA PRASAD POKHAREL ថ្លែងប្រាប់ AFP ថា បំណែក​យន្តហោះ​ដែល​មាន​ភ្លើង​ឆេះ​រោល ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់ SOLIGHOPTE ស្រុក MYAGDI ។

លោក​បន្ត​ថា សាកសព​មនុស្ស​មើលឃើញ​នៅ​ជុំវិញ​កន្លែង​ធ្លាក់ ។ ក្រុមហ៊ុន​អាកាសចរណ៍ TARA AIR រាយការណ៍​ថ្មី​ថា ក្នុង​យន្ត​ហោះ​នេះ មាន​មនុស្ស​ជិះ​២៣​នាក់ ដែល​ពី​មុន​ថា មាន​២១​នាក់ ។