ផ្ទុះ​ហិង្សា​ក្នុង​ឱកាស​កិច្ចប្រជុំ​ក្រុម​KU KLUX KLAN​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា

បណ្តា​សាក្សី និង​ប៉ូលិស​អះអាង​ថា មនុស្ស​៣​នាក់​រង​របួស​ដោយសារ​កាំបិត ក្នុង​នោះ​ម្នាក់​របួសធ្ងន់ ហើយ​មនុស្ស​១៣​នាក់​ត្រូវ​ចាប់ខ្លួន​ពេល​មានការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​កាលី​ហ្វ័​រ​នី​ញ៉ា រវាង​បណ្តា​សមាជិក​ក្រុម KU KLUX KLAN និង​ពួក​ប្រឆាំង​ក្រុម​ប្រកាន់ពូជសាសន៍​នេះ ។

សាក្សី​ម្នាក់ លោក BRIAN LEVIN ថ្លែងប្រាប់ AFP ថា សមាជិក​៦​នាក់​របស់​ក្រុម KU KLUX KLAN (KKK) ជា​អង្គការ​ប្រកាន់ពូជសាសន៍​ស្បែក​.​សអា​មេ​រិ​កមួយ​បាន​រួម​ប្រជុំ​គ្នា​នៅ​ទីក្រុង ANAHEIM ជាទី​ក្រុង​មួយ​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា នា​ភាគ​អាគ្នេយ៍​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រង​ការ​វាយប្រហារ ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ប្រឆាំង​នឹង​ក្រុម​នេះ ។ សាក្សី​រូប​នេះ​រៀបរាប់​ថា ពេល​សមាជិក​៦​នាក់​របស់​ក្រុម KKK មក​ដល់​ក៏​រង​ការ​វាយប្រហារ​ភ្លាម​ៗ ពី​ពួក​អ្នក​តវ៉ា​ប្រឆាំង ហើយ​បន្ទាប់​ពី​នេះ​អ្នក​តវ៉ា​ម្នាក់​ត្រូវ​គេ​ចាក់ ។

ការ​វាយប្រហារ​ដំបូង​នេះ នាំ​ឱ្យ​ផ្ទុះ​ការ​ប្រវាយប្រតប់​គ្នា​ដាច់​ដោយឡែក​ទាំងឡាយ ។ មនុស្ស​៣​នាក់​ដែល​រង​របួស​ដោយ​កាំបិត​សុទ្ធតែ​ជា​អ្នក​តវ៉ា ហើយ​សមាជិក KKK ២​នាក់​ត្រូវ​ក្រុម​មនុស្ស​ចាប់​ទាត់​ធាក់ ។

បន្ទាប់​ពី​អំពើ​ហិង្សា​ទាំងនេះ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​១៣​នាក់ ក្នុង​នោះ​មាន​សមាជិក​ក្រុម KKK ៦​នាក់ និង​អ្នក​តវ៉ា​៧​នាក់ ៕