អីុ​រ៉​ង់​នឹង​បាញ់​សាកល្បង​កាំជ្រួច​អវកាស​ធុន​SIMORGH​នា​ស​ប្តា​ហ៍​នេះ

ក្នុង​ខែ​នេះ​ដែល​មាន​ខួប​នៃ​បដិវត្តន៍​អីុ​រ៉​ង់​ឆ្នាំ​១៩៧៩ ព្រមទាំង​មានការ​បោះ​ឆ្នោត​សភា ដែល​មាន​អត្រា​អ្នកចូលរួម​បោះ​ឆ្នោត​ខ្ពស់​ហើយ​លទ្ធផល​បង្ហាញ​នា​ថ្ងៃ​ទី​២៨ កុម្ភៈ ពី​ជោគជ័យ​របស់​ពួក​អ្នក​និយម​ការ​កែទម្រង់ បណ្តា​អ្នក​ទទួលខុសត្រូវ​អីុ​រ៉​ង់​បាន​លាតត្រដាង​ពី​កាំជ្រួច​ចុង​ក្រោយ​របស់​ប្រទេស​ធុន SIMORGH ។

ផលិត​ឡើង​ដើម្បី​បញ្ជូន​ផ្កាយ​រណប​ទៅ​កាន់​ទី​អវកាស​កាំជ្រួច​នេះ​ហាក់ដូចជា​មាន​លំនាំ​ដូច​កាំជ្រួច​ដែល​កូរ៉េ​ខាងជើង​ទើប​ប្រើប្រាស់ ដើម្បី​បាញ់​បញ្ជូន​ផ្កាយ​រណប​របស់​ខ្លួន​ផ្ទាល់​ដែរ ។ បែប​នេះ​ជា​ការ​ពង្រឹង​ការ​ភ័យ​ខ្លាច​ក្រុង​តេ​ហេ​រ៉​ង់​ធ្វើការ​ជាមួយ​ព្យុ​ង​យ៉ាង ដើម្បី​ផលិត​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទំនើប​ៗ ដែល​អាច​វាយប្រហារ​អីុ​ស្រា​អែ​ល និង​ផ្នែក​មួយ​របស់​អឺរ៉ុប ។

ការ​បន្ត​ការ​ស្រាវជ្រាវ​ខាង​បាលី​ស្ទិ​ក​របស់​អីុ​រ៉​ង់​ជា​ឧទាហរណ៍​ចុង​ក្រោយ​ដែល​ប្រទេស​នេះ​អះអាង​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ ស្តី​ពី​នុយក្លេអ៊ែរ​ដែល​ចុះ​ហត្ថ​លេខា​កាលពី​ខែកក្កដា ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក និង​ប្រទេស​មហាអំណាច​៥​ទៀត​មក ។

ទោះបីជា​បណ្តា​តំណាង​អា​មេ​រិ​ក​និយាយ​ថា អីុ​រ៉​ង់រ​ហូត​មក​ទល់​ពេល​នេះ​គោរព​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​ក្តី តែ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ក្រុង​តេ​ហេ​រ៉​ង់​បាន​ឡក​ឡឺយ​​ចំពោះ​ការ​រឹតត្បិត​របស់​អន្តរជាតិ​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​ការ​នាំ​ចូល​អាវុធ ដោយ​ពង្រឹង​ការ​ទ្រទ្រង់​របស់​ខ្លួន​ដល់​ក្រុម​សកម្មប្រយុទ្ធ​ផ្សេង​ៗ​ក្នុង​តំបន់ ។

ប្រទេស​អីុ​រ៉​ង់​បាន​ធ្វើការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​២​លើក ទោះបី​មានការ​ហាមឃាត់​របស់ អ​.​ស​.​ប ហើយ​ហាក់ដូចជា​លែង​ទ្រាំ​នៅ​យូរ​បាញ់​កាំជ្រួច​ថ្មី SIMORGH របស់​ខ្លួន ។ បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​លោក​ខាងលិច ខ្លាចក្រែង​អីុ​រ៉​ង់​កំពុង​តែ​កសាង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​មួយ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ប្រសិនបើ​អីុរ៉​ង់​ងាក​មក​បដិសេធ​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ ។

ចំណែក​ក្នុង​តំបន់​វិញ​អីុ​រ៉​ង់​បាន​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ជាមួយ​ការ​ចូលរួម​របស់​កងទ័ព​ខ្លួន​ផង ដើម្បី​ការពារ​របប​ស៊ី​រី​របស់​លោក​បា​ចា អាល់​អាសា​ដ បំផ្លាញ​ឥទ្ធិពល​របស់​អីុស្រា​អែ​ល ហើយ​ជួយ​ទ្រទ្រង់​ដល់​ពួក​ឧទ្ទាម​ហ៊ូ​ធី ស៊ី​អីុ​ត យេ​ម៉ែ​ន ប្រឆាំង​កងទ័ព​ដែល​ជួយ​ទ្រទ្រង់​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។ ដោយ​ធ្វើការ​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​កង​យន្តហោះ​រុ​ស្ស៊ី កងកម្លាំង​ពិសេស​អីុរ៉​ង់​រួម​ជាមួយ​ពួក​យុទ្ធ​ជន​នៃ​កងជីវពល​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ បាន​ជួយ​ដល់​របប​លោក​អាសា​ដ ក្នុង​ការ​វាយ​បណ្តេញ​ពួក​ឧទ្ទាម​ចេញពី​បណ្តា​ដែនដី យុទ្ធសាស្ត្រ​សំខាន់​ទាំងឡាយ​ដូច​ជា​តំបន់​ជុំវិញ​ក្រុង​អា​ឡែ​ប​ជាដើម ។

ក្រោយ​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ពី​ទិស​ដៅ​របស់​ខ្លួន​លក់​មី​ស៊ី​ល​ការពារ​អាកាស S-300 ដ៏​ទំនើប​បំផុត ព្រមទាំង​យន្តហោះ​ប្រដេញ​ធុន SU-30 ។ ចាប់តាំងពី​យូរ​មក​ហើយ​អីុរ៉​ង់​ស្វះស្វែង​ឱ្យ​ទទួល​បាន​មី​ស៊ី​ល S-300 ដែល​អាច​បាញ់​បាន​ចម្ងាយ​ជិត​១២០​គីឡូម៉ែត្រ ដែល​ធ្វើ​ឱ្យ​កាន់តែ​ស្មុគស្មាញ​ថែម​ទៀត​ដល់​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អីុ​ស្រា​អែ​ល ឬ​របស់​សហរដ្ឋ​អា​​មេ​រិ​ក​ប្រឆាំង​បណ្តា​ទីតាំង​នុយក្លេអ៊ែរ​អុីុ​រ៉​ង់ ។ ការ​ទិញ​មី​ស៊ី​ល​ទាំងនេះ​មិន​ទាក់ទិន​ដល់​ការ​ហ៊ុម​ព័ទ្ធ​អាវុធ ដែល អ​.​ស​.​ប បាន​អនុម័ត​ឡើយ ក៏​ប៉ុន្តែ​ការ​ទិញ​យន្តហោះ​ធុន SUKHOI អាច​ទាក់ទិន ។

នា​ស​ប្តា​ហ៍​នេះ អុីុរ៉​ង់​ប្រហែលជា​ធ្វើការ​សាកល្បង​កាំជ្រួច SIMORGH របស់​ខ្លួន ។ កាំជ្រួច​អវកាស​នេះ​បើ​ការ​សាកល្បង​ប្រព្រឹត្ត​ទៅ ដោយ​ជោគជ័យ​វា​ជា​ជ័យជម្នះ​ចម្បង​មួយ​សម្រាប់​កម្មវិធី​មី​ស៊ី​ល​ដែល​មានការ​អភិវឌ្ឍន៍​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ជំនួយ​របស់​កូរ៉េ​ខាងជើង ។ រូបភាព​ផ្កាយ​រណប​នានា ដែល​ពួក​អ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ MIDDLEBURY មាន​មូលដ្ឋាន​នៅ​ទីក្រុង MONTEREY ទទួល​បាន​បង្ហាញ​ថា អីុរ៉​ង់​បាន​រៀបចំ​ទីតាំង​បាញ់​បង្ហោះ​មួយ ហើយ​ប្រទេស​នេះ​បាន​ចេញផ្សាយ​សារ​មួយ​ឱ្យ​បណ្តា​អ្នក​បើក​យន្តហោះ​ពាណិជ្ជកម្ម​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ចេញ​ការ​ប្រកាស​ថា ខ្លួន​នឹង​ធ្វើការ​សាកល្បង​កាំជ្រួច​នេះ​រវាង​ថ្ងៃ​ទី​១ និង​ទី​២ មីនា ។

ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ ពិតជា​ទទួល​ការ​ថ្កោលទោស​របស់​សហគមន៍​អន្តរជាតិ ទោះបីជា​កាំជ្រួច​នោះ​ផលិត​សម្រាប់​គោលដៅ​សន្តិភាព​បញ្ជូន​ផ្កាយ​រណប​មួយ​ទៅ​កាន់​តារាវិថី​ក៏​ដោយ ។ បណ្តា​អ្នកជំនាញ​ការ​ដែល​ធ្វើការ​វិភាគ​លើ​កាំជ្រួច SIMORGH និយាយ​ថា កាំជ្រួច​នេះ​ផលិត​សម្រាប់​តែ​ការ​បាញ់​បង្ហោះ​ទៅ​កាន់​ទី​អវកាស ក៏​ប៉ុន្តែ​អីុរ៉​ង់ ពិត​ណាស់​តាម​រយៈ​ការ​បាញ់​បង្ហោះ​នេះ អាច​ទទួល​បាន​បទ​ពិសោធន៍​នានា​ដែល​មាន​ប្រយោជន៍ សម្រាប់​ការ​ផលិត​កាំជ្រួច​រយៈ​ឆ្ងាយ ៕