ធ្លាក់​យន្តហោះ​តូច​មួយ​នៅ​រដ្ឋ​តិច​សាស់​ស្លាប់​4​នាក់

មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​កុមារ​២​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ដោយសារ​ការ​ធ្លាក់​យន្តហោះ​តូច​មួយ​នៅ​ទីក្រុង​ណា​វ៉ា​សូ​តា ជាទី​ក្រុង​មួយ​នៅ​រដ្ឋ​តិច​សាស់​សហរដ្ឋ​អា​មេ​រិ​ក ។

យន្តហោះ​មាន​កៅអី​៤​ធុន CIRRUS SR-20 បាន​ធ្លាក់​មុន​ម៉ោង​១០​ម៉ោង​ក្នុងស្រុក ពេល​ប្រុង​ចុះ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ណា​វ៉ា​សូ​តា ។ យោង​តាម​ទូរទស្សន៍ ABC13 ថា យន្តហោះ​នេះ​ជា​របស់​ក្រុមហ៊ុន AIR AKHTAR បាន​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ DAVID WAYNE HOOKS ក្រុង​ហ៊ូ​ស្តុ​ន នា​វេលា​ម៉ោង​៨​និង​១៧​នាទី​ម៉ោង​ក្នុងស្រុក ។ យន្តហោះ​ប្រទះ​ឃើញ​កន្លែង​ធ្លាក់​នា​វេលា​ម៉ោង​៩​និង​២០​នាទី ដោយ​អ្នក​បើក​យន្តហោះ​ម្នាក់ ពេល​បើក​យន្តហោះ​នៅ​ជិត​ព្រ​លាន​យន្តហោះ​ក្រុង​ណា​វ៉ា​សូ​តា ហើយ​ការ​ស្លាប់​របស់​អ្នកដំណើរ​ទាំង​៤​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ត្រូវ​បាន​បញ្ជាក់ ។ ប៉ូលិស​រាយការណ៍​ពី​គ្រោះថ្នាក់​នេះ ហើយ​ខាង​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ FAA បាន​បើក​ការ​ស៊ើបអង្កេត​មួយ​លើ​មូលហេតុ​នៃ​ការ​ធ្លាក់ ៕