ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួយ​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​ម្នាក់

កងទ័ព​ប៉ា​គី​ស្ថាន​គូសបញ្ជាក់​ថា នាយទាហាន​ម្នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​ប៉ា​គី​ស្ថាន​មួយ​គ្រឿង​នៅ​ស្រុក​ហារី​ពួរ ភាគ​ពាយ័ព្យ​ប្រទេស កាលពី​យប់​ថ្ងៃ​ទី​២៩ កុម្ភៈ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​របស់​កងទ័ព​ប៉ា​គី​ស្ថាន​ថ្លែង​ថា គ្រោះថ្នាក់​នេះ​កើត​មាន​ពេល​ឧទ្ធម្ភាគចក្រ​ធុន MI-17 មួយ​គ្រឿង​របស់​កងទ័ពអាកាស​ប៉ា​គី​ស្ថាន​ធ្លាក់​នៅ TARBELA ខេត្ត KHYBER PAKHTUNKHWA ភាគ ពាយ័ព្យ​ប្រទេស ។ អ្នកនាំពាក្យ​យោធា​បន្ត​ថា នាយទាហាន​ម្នាក់ វរសេនីយ៍ទោ TAUQEER បាន​ត្រូវ​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ ។ កងទ័ព​ពុំ​បាន​បញ្ជាក់​ថា តើ​មាន​មនុស្ស​ផ្សេង​ទៀត​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ ឬ​ក៏​អត់​ឡើយ ។

ឧទ្ធម្ភាគចក្រ​ធុន MI-17 ផលិត​ដោយ​រុ​ស្ស៊ី​ជួប​គ្រោះថ្នាក់​នេះ​ពេល​បំពេញបេសកកម្ម​ហ្វឹកហ្វឺន​ជា​ទម្លាប់​មួយ ។ មូលហេតុ​នៃ​គ្រោះថ្នាក់​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ក៏​ប៉ុន្តែ​យោង​តាម​ព័​ត៌​៌​មាន​មួយ​ចំនួន​ថា បណ្តាល​មក​ពី​ម៉ាស៊ីន​ខូច ៕