បាក់​អគារ​មួយ​នៅ​នី​ហ្សេ​រី​យ៉ា​អ្នក​ស្លាប់​ឡើង​ដល់​34​នាក់

អាជ្ញាធរ​មូលដ្ឋាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៩ មីនា ថា តុល្យការ​នៃ​ការ​បាក់​អគារ​មាន​៤​ជាន់​មួយ កាលពី​ថ្ងៃ​ទី​៨ មីនា នៅ​ទីក្រុង​ឡា​ហ្គោ​ស រដ្ឋធានី​សេដ្ឋកិច្ច​របស់​នី​ហ្សេ​រី​យ៉ា​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៣៤​នាក់​ហើយ ។

លោក IBRAHIM FARINLOYE អ្នកនាំពាក្យ​តំបន់​របស់​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​សភាពការណ៍​បន្ទាន់​គូសបញ្ជាក់​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ចប់​នា​វេលា​ម៉ោង​១៩​និង​២០​នាទី​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​៩ មីនា ហើយ​មនុស្ស​៣៤​នាក់​បាន​ត្រូវ​ស្លាប់ និង​១៣​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ ។ បណ្តាជន​រង​គ្រោះជា​កម្មករ​សំណង់ ។ ការ​ស៊ើបអង្កេត​លើ​មូលហេតុ​នៃ​ការ​បាក់​នេះ​កំពុង​ធ្វើ ។

មុន​នេះ​លោក FARINLOYE គូសបញ្ជាក់​ពី​មនុស្ស​ស្លាប់​២៣​នាក់ ហើយ​មនុស្ស​១៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ។ អគារ​កំពុង​សាងសង់​ក្នុង​សង្កាត់ LEKKI PHASE-1 បាន​បាក់​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។ ប៉ូលិស​ក្រុង​ឡា​ហ្គោ​សបាន​ចាប់ខ្លួន​សហគ្រិន​ទទួល​បន្ទុក​គម្រោង​សាងសង់ ៕