ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានី​ភ្នំពេញ ៖ រដ្ឋ​សភាព​នឹង​បើក​សម័យប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៥ ពិភាក្សា និង​អនុ​ម​ត័​លើ​របៀបវារៈ​ចំនួន​៣ នៅ​វេលា​ម៉ោង​៨​ព្រឹកស្អែក ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៦ ។

យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភាព​បាន​ឲ្យ​ដឹង​ថា របៀបវារៈ​ចំនួន​៣​ដែល​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា និង​អនុម័ត​នៅ​ព្រឹកស្អែក​មាន ១-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​ធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​, ២-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤ និង ៣-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី គណនេយ្យ និង​សវន​កម្ម ៕