ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានីភ្នំពេញ ៖ ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page ផ្លូវការ​របស់​លោកបង្ហោះ​នៅប៉ុន្មាននាទី​មុននេះមានខ្លឹមសារទំាងស្រុងថា​ ៖ "ព្រឹកនេះតំណាងរាស្ដ្រគណបក្ស​សង្គ្រោះជាតិបានចូលរួម​ប្រជុំសភាពេញអង្គ។ ​របៀបវារៈ ​ដែលបានអនុម័ត​ព្រឹក​នេះមានពីរគឺ៖

ទី១.សេចក្ដីព្រាងច្បាប់ស្ដីពី ​ ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ស្ដីពីការបង្កើតធនាគារ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី​។ ចំពោះរបៀបវារៈនេះ​ តំណាងរាស្រ្ដ​គណបក្ស​សង្គ្រោះជាតិ​ បានគាំទ្រលើសេចក្ដីពង្រាងច្បាប់នេះ ​ដោយបានផ្ដល់​អនុសាសន៍ឲ្យរដ្ឋាភិបាល​អនុវត្តឲ្យកាន់តែប្រសើរឡើង។

ទី២.សេចក្ដីព្រាងច្បាប់ស្ដីពី​ ការទូទាត់ថវិកាទូទៅ​របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤។ ​ចំពោះរបៀបវារៈនេះ ​តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ​ទាំងអស់អត់គាំទ្រទេ ដោយយើងមើលឃើញថា ​ទាំងចំណូល ​ទាំងចំណាយមាន​ភាពមិនប្រក្រតីច្រើន។

សូមបញ្ជាក់ថា​​ ក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថ្ងៃនេះ ​​ខ្ញុំ កឹម សុខា ​​បានព្យាយាមស្នើសុំទៅ​សម្ដេចប្រធានរដ្ឋសភា​ដើម្បីបញ្ចេញមតិពីរដង ​តែមិនទទួលបាន​ការផ្ដល់​ឱកាស​ឲ្យខ្ញុំបញ្ចេញមតិ​នៅក្នុងកិច្ចប្រជុំរដ្ឋសភា​នេះឡើយ៕"