ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានីភ្នំពេញ ​៖ បើតាមបណ្តាញទំនាក់ទំនងសង្គម ​(Facebook) Page ​ផ្លូវការរបស់លោក កឹម សុខា ​បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា​ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ មករាស្អែកនេះ​ លោកប្រធានស្តីទីគណបក្សសង្រ្គោះជាតិរូបនេះ ​នឹងជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ​សកម្មជន ចលនាយុវជន ​ចលនាស្រ្ដីគណបក្ស​ និងចលនាខ្មែរឥស្លាម នៅក្នុង​ “វេទិកាសកម្មជនមូលដ្ឋាន” ​ដែលមានអសយដ្ឋាន ​ភូមិពណ្ណរាយ ​សង្កាត់សួង​ ក្រុងសួង ​ខេត្តត្បូងឃ្មុំ ៕