ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានីភ្នំពេញ ៖ ​ប្រធាន​គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ​បានថ្លែងដោយចង់ឲ្យគណបក្សប្រជាជកម្ពុជា(CPP)​ប្រើបា្រស់វប្បធ៌ម​សន្ទនាជជែកជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ(CNRP)​ ដើម្បីរៀបចំច្បាប់មួយដែល​អនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរនៅ​ក្រៅប្រទេសទំាងអស់​មានសិទ្ឋិចូលរួមបោះឆ្នោត​នៅក្នុងប្រទេសកម្ពុជា ។

នេះបើយោងតាមវីដេអូឃ្លីបខ្លីមួយ​ដែលមេបក្សប្រឆាំងរូបនេះថ្លែង​ទៅកាន់ក្រុមអ្នកគំាទ្រនិងប្រជាពលរដ្ឋនៅ​ក្នុងទីក្រុងតូរ៉ុនតូ ​ប្រទេសកាណាដា​កាលពីថ្ងៃទី៣១ មករា ២០១៦ ​និងបានបង្ហោះនៅលើ​បណ្តាញទំនាក់ទំនងសង្គម​ (Facebook)​ Page ​ផ្លូវការរបស់លោក។

នៅលើបណ្តាញទំនាក់ទំនងសង្គម​ដដែល លោកសម រង្ស៊ី ​បានសរសេរបញ្ជាក់បន្ថែមទៀតថា​ "ត្រូវតែផ្តល់សិទ្ធិបោះឆ្នោត​ -- ព្រមទាំងការ​សំរួលដល់ការចុះឈ្មោះ​និង​ការបោះឆ្នោតនៅទីកន្លែង​ -- ឲ្យជនជាតិខ្មែរ ​ជាង១លាននាក់ ​ដែលរស់នៅក្រៅប្រទេស ​ពីព្រោះខ្មែរគ្រប់ទីកន្លែង ​ជាមហាគ្រួសារខ្មែរតែមួយ ​ដែលត្រូវចូលរួមសម្រេច​វាសនា​ប្រទេស​ជាតិរបស់យើងទាំងអស់គ្នា។"

មកដល់ព្រឹកថ្ងៃទី០៣ ​កុម្ភៈ ២០១៦ ​មិនទាន់មានប្រតិកម្មភ្លាមៗ​នៅឡើយទេពីអ្នកនំាពាក្យ ​ឬ មន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា ​ជុំវិញការលើកឡើង​របស់លោកសម រង្ស៊ី ពីប្រទេសកាណាដា​ខាងលើនេះ ៕