ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានីភ្នំពេញ ៖ ​ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ​សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ​ នឹងធ្វើសន្និសីទកាសែត​ដើម្បីបង្ហាញពីគោលជំហរ​របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ពិសេសពាក់ព័ន្ឋទៅនឹង​ព័ត៌មាននៃការបែកបាក់ផ្ទៃក្នុងគណបក្ស ​ក្រោយការប្រកាសរបស់លោក​ ញឹក ប៊ុនឆៃ ​កាលពីថ្ងៃម្សិលមិញ​ទៅបង្កើតណបក្សថ្មីមួយទៀតឈ្មោះ "គណបក្សរួបរួមជាតិ"​នោះ ។

តាមគម្រោងសន្និសីទ​កាសែតនេះនឹងប្រព្រឹត្តទៅនៅ​វេលាម៉ោង២រសៀលថ្ងៃទី០៤ ​កុម្ភៈ ២០១៦ ​នៅទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ​ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ៕