ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សិស្សានុសិស្ស​ជា​ច្រើន​រយ​នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​ទទួល​ការ​ផ្សព្វផ្សាយ​ និង​អប់រំ​ច្បាប់​ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ​តាម​សាលា​ពី​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​សាខា​កាំ​កុង​​ត្រូល​ខេត្ត​ ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៩​ ​មីនា​ ​។

ការ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ខាង​​លើ​​នេះ ​គេ​ឃើញ​មានការ​ចូលរួម​ពី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ និង​ក្រសួង​ ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ​ក្នុង​នោះ​​ក៏​​មាន​មន្ត្រី​មក​ពី​មន្ទីរ​និង​ការិយាល័យ​អប់រំ​យុវជន ​និង​កីឡា​ខេត្ត​ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ ​។

សមត្ថកិច្ច​ចម្រុះ​មុន​ធ្វើការ​ផ្សព្វផ្សាយ​ផ្ទាល់​ដល់​សិស្សានុសិស្ស​ ​ក៏​បាន​ត្រួតពិនិត្យ​រាល់​ទំនិញ​ និង​ចំណីអាហារ​តាម​តូប​ដែល​អាជីវករ​លក់​តាម​សាលា​ ​និង​​បាន​ណែនាំ​ដល់​អ្នកលក់​ទាំងអស់​មិន​ត្រូវ​នាំ​យក​ទំនិញ​ ឬ​ចំណីអាហារ​ហួស​កាល​បរិ​ច្ឆេ​ទប្រើប្រាស់​ ឬ​ខូចគុណភាព​មក​លក់​នោះ​ទេ ​ព្រោះ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ​​​ហូប ជា​ពិសេស​សិស្សា​នុសិស្ស​នៅ​ក្នុង​សាលា​នេះ​តែ​ម្តង ​៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូននៅ​លើទំព័រ​កាសែត​កោះសន្តិភាព​