ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ជំនួយ​រថយន្តក្រុង​ចំនួន​២៨០​គ្រឿង ក្នុង​នោះ​ប្រទេស​ចិន​១០០​គ្រឿង និង​ជប៉ុន​ចំនួន​​១៨០​គ្រឿង នឹង​មក​ដល់​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​នេះ ដើម្បី​បង្កើន​និង​ពង្រីក​សេវា​ដឹក​ជញ្ជូន​រថយន្តក្រុង​សាធារណៈ​​នៅ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត ក្នុង​បំណង​កាត់​​បន្ថយ​ការ​កកស្ទះ និង​ថ្នាក់​ចរាចរណ៍ ព្រមទាំង​កាត់​បន្ថយ​បាន​នូវ​ការ​​បំពុលបរិស្ថាន​ផង​ដែរ ។

នេះ​​ជា​ការ​សំណូមពរ​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​តំណាង​​អង្គការ JICA ដើម្បី​ពិនិត្យ​​លម្អិត​​លើ​ការ​បន្ថែម​ខ្សែ​រត់​រថយន្តក្រុង​សាធារណៈ​​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញនៅ​សាលា​រាជធានី​ភ្នំពេញថ្ងៃ​ទី​០៩​ មីនា​ ២០១៦ ​នេះ​ ។

តំណាង​​អង្គ​ការ JICA បាន​លើក​ឡើង​ថា ​គោលបំណង​​នៃ​ការ​ស្វែង​យល់​សំខាន់​ គឺ​ទី​មួយ​ជួយ​​ទៅ​លើ​ផ្នែក​ការ​គ្រប់គ្រង​នានា​ ក្នុង​នោះ ការ​អប់រំឱ្យ​​អ្នកបើកបរ​យល់​អំពី​លក្ខណៈ​បច្ចេកទេស ​បើកបរ​ឱ្យ​​សុវត្ថិភាព​ទាន់​​ពេលវេលា ការ​គ្រប់គ្រង​សេវា​សាធារណៈ​​នៃ​អ្នកធ្វើការ​បុគ្គលិក​​តាម​រថយន្ត និង​ការ​ប្រើ​ប្រ​ព័ន្ធបច្ចេកវិទ្យា​ IT​ ក្នុង​ការ​បញ្ជា​ទៅ​ដល់​ភ្លើងស្តុប​ចរាចរ​ណ៍ នៅ​ពេល​ដែល​ខ្សែរ​ត់របស់​រថយន្តក្រុង​ណាមួយ​​ស្ទះ​​នៃ​ខ្សែ​រត់​​ផង​ដែរ ​។

ក្នុងជំ​នួប​នោះ លោក​ប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​​ថា ប្រ​ព័ន្ធ​​សេវា​ដឹក​ជញ្ជូន​នៃ​រដ្ឋ​ករ​​ស្វ័​យ​ត​សេវា​សាធារណៈ​របស់​រាជធានី​នេះ ​គឺ​ធ្វើ​ឡើង​ក្នុង​ការ​ជួយ​សម្រួល​​ទៅ​ដល់​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សេវា​ឯកជន​​នៅ​ក្នុង​​ក្រុង ពិសេស​ជួយ​​ទៅ​ដល់​សង្គម​ដូច​​ជា ជួយ​សម្រួល​មនុស្ស​ចាស់ ជន​ពិការ​ព្រះសង្ឃ សិស្ស​នុ​សិស្ស​ដោយ​​មិន​យក​លុយ​ផង​ដែរ ។ ​លោក​បន្ត​ថា រហូត​ដល់​ពេល​នេះ​ រដ្ឋ​ករ​ស្វ​យ័​ត​សេវា​ធា​​ដឹក​ជញ្ជូន​សាធារណៈ​សាលា​រាជធានី​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វី​ន​ ដើ​ម្សី​ធ្វើ​កាត​ឆូត​ដោយ​មិនបាច់​មាន​អ្នក​ចាំ​លក់​សំបុត្រ ​ពិសេស​ស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ និង​គ្រប់គ្រង​ការ​ចំណាយ​ទៅ​លើ​បុគ្គលិក​ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឱ្យ​​ដឹង​ថា រាជធានី​ភ្នំពេញ​​សព្វថ្ងៃ មាន​សេវា​រថយន្តក្រុង​សាធារណៈ​ចំនួន​​៣​ខ្សែ ដោយ​ខ្សែរ​ត់ទី​១ ​ចេញពី​ម្តុំឬ​ស្សី​កែវ​ ត្រង់​គីឡូម៉ែត្រ​លេខ​៩ ឆ្ពោះទៅ​ដល់​វត្ត​ក្តី​តា​កុយ​ តាម​ផ្លូវជាតិ​លេខ​១ ​។ ខ្សែ​ទី​២ ចេញ​ពី​ផ្សារ​រាត្រី ទៅ​ដល់​ក្រុង​តា​ខ្មៅ​ខេត្ត​កណ្តាល​។ ចំណែក​ខ្សែ​ទី​៣ ចេញពី​ផ្សារ​រាត្រី​ឆ្ពោះ ទៅ​រង្វង់​មូល​ចោម​ចៅ​។ ខ្សែ​រត់​ទាំង​៣​ នេះ ប្រើប្រាស​រថយន្ត​៥៧​គ្រឿង ដែល​មាន​ចំណត​រង់ចាំ​១៦៨​កន្លែង​​ផង​ដែរ ៕