ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ​បានឱ្យ​​ដឹង​ថា ​ដើម្បី​អបអរ​សាទរ​ពិធី​​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​​ដំឡើង​រ​បារ​កាត់​ទទឹង​ផ្លូវ​ចំនួន៤​ទីតាំង ដូច​ខាងក្រោម ៖
១-​មហាវិថី​ព្រះ​នរោត្តម ខាង​​ជើង​​វិមាន​ឯករាជ្យ ​។
២-​មហាវិថី​ព្រះ​នរោត្តម ទល់មុខ​នាឡិការមណីយដ្ឋាន​វត្ត​ភ្នំ​ ។
៣-​តិ​រិ​វិ​ថី ព្រះ​ស៊ីសុវត្ថិ ជិត​ព្រះ​គ​ន្ល​ង់​ ។
៤-​មហាវិថី​ព្រះ​សីហ​នុ ខាងលិច​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត​ ៕