ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ម៉ាក់​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ចំណុះ​៨​តោន ដែល​ផ្ទុក​គល់រាំង​ទឹក​ចំនួន​១១​គល់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​រួម​ជាមួយ​ប៉ូលិស​ខេត្ត​-​ស្រុក​សហការ​ចាប់​បាន​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ មីនា នៅ​មុខ​ប៉ុស្ដិ៍​កន្សោម​អក ស្ថិត​ក្នុង​ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ហើយ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ជលផល​កម្ពុជា ។

ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ប៉ូលិស​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ ជា ថន និង​ព្រូ​ម្នាក់​ទៀត​ឈ្មោះ ជុំ បូ​ណា ហៅ​សឿ​ន យក​មក​សាកសួរ​ផង​ដែរ ។

ព្រូ​ឈ្មោះ ជុំ បូ​ណា ហៅ​សឿ​ន បានឱ្យ​កោះសន្តិភាព​ដឹង​ថា គល់រាំង​ទឹក​ទាំង​១១​គល់​នេះ ជា​របស់​ឈ្មួញ​វៀតណាម ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពារាំង ហើយ​ឈ្មួញ​វៀតណាម​បាន​ជួល​រថយន្ត​របស់​ខ្លួន​ឱ្យ​ដឹក​ចេញពី​ស្រុក​ពារាំង ឆ្លងកាត់​ស្រុក​ស៊ី​ធរ​កណ្ដាល ស្រុក​ស្វាយ​អ​ន្ទ​រ ឆ្ពោះ​មក​ស្រុក​កំពង់ត្របែក ដើម្បី​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ដឹក​ចេញ​តាម​ច្រក​ស្វាយ​អ​ង៉ោង ។

ឈ្មួញ​វៀតណាម​បាន​ប្រាប់​ថា កុំ​ភ័យ​គេ​រត់ការ​អ្នកធំ​ៗ​អស់ហើយ ។ ព្រូ​រថយន្ត​រូប​នេះ​បន្ត​ថា ខ្លួន​ត្រូវ​គេ​ជួល​ឱ្យ​ដឹក​គល់រាំង​រាប់​សិប​ជើង​មក​ហើយ​ដែរ ពេល​កន្លង​មកនេះ ដោយ​មួយ​ជើង​ៗ​គេ​ឱ្យ​ថ្លៃ​២០០​ដុល្លារ ទៅ​៣០០​ដុល្លារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ជើង​នេះ​ស៊យ​ធំ​ត្រូវ​សមត្ថកិច្ច​ស្រុក​កំពង់ត្របែក​ចាប់​ទាំង​រថយន្ត រួម​ទាំង​មនុស្ស ។ ព្រូ​រថយន្ត​ដដែល​បានឱ្យ​ដឹង​ថា ខ្លួន​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ឈ្មួញ​វៀតណាម ដែល​ជា​ម្ចាស់​គល់រាំង​ទាំង​១១​គល់ ឱ្យមក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​ពី​មន្ត្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ឈ្មួញ​វៀតណាមរ​កសី​ុ​ទិញ​គល់រាំង​ទឹក​ពី​ស្រុក​ខ្មែរ មួយ​គល់​ធុន​មធ្យម​ត​ម្លែ​ខ្ពស់​ពី​២០០​ទៅ​៣០០​ដុល្លារ ធុន​ធំ​ៗ​មានមុខ​កាត់​៧​ទៅ​៨​តឹក ប្រវែង​២​ទៅ​៣​ម៉ែត្រ ឈ្មួញ​ឱ្យ​ថ្លៃ​ខ្ពស់​ពី​៣០០​ទៅ​៥០០​ដុល្លារ ។ គេ​យក​ទៅ​លក់​នៅ​ប្រទេស​គេ ទិញ​ថ្លៃ​២០០​ទៅ​៣០០​ដុល្លារ លក់​ចេញ​បាន​ដល់​ទៅ​១៥០០​ទៅ​២០០០​ដុល្លារ ។

ការ​រក​ស៊ីរបស់​ពួក​ឈ្មួញ​វៀតណាម​នេះ ត្រូវ​ប​ជ្ឈ​ដ្ឋា​ន​នានា​បាន​កត់សម្គាល់​ឃើញ​ថា គឺ​ដោយសារ​មានការ​បិត​ភ្នែក បូញ​មាត់ បើកដៃ​ពី​មន្ដ្រី​ខិលខូច​មួយ​ចំនួន បាន​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ប៉ុន្តែ​លើក​នេះ​បែកការ​ដោយសារ​តែ​ការ​ចែក​គ្នា​មិន​ស្មើ ។ ទាក់ទង​បញ្ហា​ខាងលើ​នេះ កោះសន្ដិភាព បាន​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​ទៅ​មន្ដ្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន តែ​ពុំ​មានការ​ឆ្លើយ​តប​នោះ​ទេ ។

ចំពោះ​គល់រាំង​ទឹក ទាំង​១១​គល់​ដែល​ចាប់​បាន​នេះ គឺ​គល់​ខ្នាត​ធំ​៦ និង​គល់​ខ្នាត​មធ្យម​៥ មិនដឹង​ថា សមត្ថកិច្ច​ប៉ូលិស​ដោះស្រាយ​បែប​ណា​ចំពោះ​គល់រាំង​ដែល​រឹប​រួស​នេះ ។ ។ ស្រួល​មិន​ស្រួល​ទុក​ចោល ខាត​អត់​ប្រយោជន៍ ។ ប៉ុន្តែ​បើ​នៅ​ស្រុក​គេ​មាន​តម្លៃ​ណាស់ យក​ទៅ​ដាំ​បន្ត​ទៀត​ភ្លាម ។ តាម​មន្ដ្រី​ជលផល​បានឱ្យ​ដឹង​ថា ដើម​រាំង​ទឹកជា​រុក្ខជាតិ​លិច​ទឹក និង​ជា​ជម្រក​ត្រី​ពង​កូន ។ ពេល​នេះ​គេ​នាំ​គ្នា​គាស់​លក់ មិន​ខុស​ពី​នាំ​គ្នា​បំផ្លាញ​ជម្រក​ត្រី​នោះ​ទេ ៕