ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ជញ្ជ្រាំង​ស្រូវ​នៅ​ក្នុង​វាលស្រែ​ជាង​១​ហិ​កតា​ ត្រូវ​បាន​ភ្លើង​ឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៩ ខែ​មី​នា ​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ល្វា​ថ្មី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ប្រភព​ព័​ត៌​មាន​ពី​ប្រជា​កា​រពារ​ភូមិ​ព្រៃ​ល្វា​ថ្មី ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ប្រជា​ការ​ពារសង្ស័យ​ថា ​អាច​មាន​អ្នក​លួច​ដុត​​លេង​ ​ហើយ​ភ័យ​ខ្លួន​ក៏​រត់​បាត់​ទៅ​ទុក​ឲ្យ​ភ្លើង​​រាលដាល​​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ពាសពេញ​វាលស្រែ​តែ​ម្តង​ ​។ ដោយ​មានការ​ភ័យ​ខ្លាច​អណ្តាតភ្លើង​ឆ្លង​រាល​ដល់​ឆេះ​ដល់​​លំនៅឋាន​​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​​កម្លាំង​ប្រជា​ការ​ពារ​​រួម​ជា​មួយ​​​ពលរដ្ឋ​​​​បាន​នាំ​គ្នា​ជួយ​ពន្លត់ សំណាងល្អ​ហើយ ដែល​វាលស្រែ​នោះ​មានទំនប់​ប្រឡាយ​ព័ទ្ធ​ជុំវិញ តែ​មិន​មានទឹក​នោះឡើយ​ ។

ក្រោយ​ពេល​កើតហេតុ​ ប្រជា​កា​ពារ​ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ពន្លត់​រយៈពេល​កន្លះ​ម៉ោង​ទើប​រលត់​ទៅ​វិញ​ ​មិន​​​ទាន់​រាល​ដាល​ដល់​ផ្ទះ​ពលរដ្ឋ​នោះទេ គ្រាន់​​តែ​អណ្តាត​ភ្លើង​ឆាបឆេះ​ជញ្ជ្រាំង​ក្នុង​វាលស្រែ​អស់​ជាង​២ហិ​កតា​ប៉ុណ្ណោះ ៕