ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានស្នើដល់ក្រសួងសុខាភិបាលពង្រឹង​សេវាសុខភាពឲ្យបានល្អក្នុងការបម្រើប្រជាពលរដ្ឋ និង ​មន្រ្តីបុគ្គលិកសុខាភិបាលត្រូវយក​ចិត្តទុក​ដាក់ប្រកប​​ដោយក្រមសីលធម៌ខ្ពស់បំផុត។

សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ មីនា​ ២០១៦ ​ក្នុងឱកាសដែលសម្តេចបានអញ្ជើញ​ជាអធិបតីបិទសន្និបាតសុខាភិបាល​លើកទី៣៧ ដែលប្រារព្ឋធ្វើនៅសណ្ឋាគារ ​សូហ្វីតែលភ្នំពេញភូគីត្រា ​ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន ៕