ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​​​លួច​យក​រ៉ឺ​ម៉ក​ម៉ូតូ​របស់​បងប្រុស​មក​រៀន​បើក ​​រេ​ចង្កូត​ទៅ​បុក​ចូល​ផ្ទះ​លក់​​គ្រឿង​ទេស ​​បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នកលក់​​​ម្នាក់​​រង​របួស​ជើង ​និង​​បុក​​បែក​កូនជ្រូក​ដីឥដ្ឋ​អស់​​​មួយ​ធ្នើរ​ ​ចំណែក​រ៉ឺ​ម៉កម៉ូតូ​​ក្រឡាប់​​ផ្ងារ​ជើង​នៅ​មុខ​ផ្ទះ​លេខ១៧​ ផ្លូវ​លេខ​៣៣៦​ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី៩​ ​មី​នា ស្ថិត​នៅ​​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។​

​ក្រោយ​ពេល​កើតហេតុ​ ខាង​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​ជា​បងប្រុស​របស់​អ្នក​បើក​រ៉ឺ​ម៉ក​បង្ក​បាន​មក​សុំ​ទោ​សម្ចាស់ផ្ទះ​លក់​​គ្រឿង​ទេស​ ដោយ​បាន​​​ប្រាប់​ថា អ្នក​បើក​រ៉ឺ​ម៉ក​នោះ​គឺជា​ប្អូនប្រុស​របស់​គាត់​ ​គេ​មិនសូវ​ចេះ​បើក​​​​ទេ ពេល​ផឹកស៊ី​ស្រវឹង​លួច​រ៉ឺ​ម៉ក​ម៉ូតូរបស់​គាត់​យក​មក​​រៀន​បើក បើ​គាត់​ដឹង​មុន​ក៏​មិន​ឲ្យ​​ដែរ ។​

បន្ទាប់​មក​ភាគី​ទាំង​ពីរ​បាន​​ចរចា​គ្នា​ដោយ​ខាង​ម្ចាស់ផ្ទះ​ទារ​សំណង​៥០០​ដុល្លារ​ ទាំង​ថ្លៃ​បែក​កូនជ្រូក​និង​របួស​ជើង ប៉ុន្តែខាង​រ៉ឺ​ម៉ក​សុំ​ចុះ​មក​នៅ​ត្រឹម​៣៨០​ដុល្លារ​​ដើម្បី​បញ្ចប់រឿង ៕