ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីសហជីពនឹងត្រូវ​គណៈអចិន្រ្តៃយ៍រដ្ឋសភាលើកយកមកពិភាក្សា​និងអនុម័តនៅថ្ងៃទី១១ មីនា ​មុនពេលដាក់បញ្ចូលទៅ​ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា​ពេញអង្គនាពេល​ខាងមុខ ។

នេះបើយោងតាម​ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធ៌មនៃរដ្ឋសភា ​លោក ប៉ែន បញ្ញា ​ដែលបា្រប់ក្រុមអ្នកកាសែតនៅវិមាន​រដ្ឋសភាមុននេះបន្តិច ​ក្រោយបញ្ចប់កិច្ចពិភាក្សា​ជាមួយរដ្ឋមន្រ្តីក្រសួង​ការងារនិងបណ្តុះបណ្តាល ​លោក អ៊ិត សំហេង ។​ ដោយឡែកបើតាមលោករដ្ឋមន្រ្តីក្រសួងការងារបានឲ្យដឹង​ដែរថា  សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែល​មាន​១៧ជំពូក ១០០មាត្រានោះ គឺខាងក្រសួង​បានកែ​សម្រួល​ពាក្យពេចន៍មួយចំនួន​​តាមការទាមទាររបស់តំណាង​ថៅកែរោងចក្រនិងសង្គមស៊ីវិល ​ប៉ុន្តែមិនកែមាត្រា​ទំាងស្រុងនោះទេ ៕