ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) របស់​សម្តេច​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ មាន​ខ្លឹមសារ​ទាំងស្រុង​ថា "​ថ្ងៃនេះ ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​ស្ដី​ពី​ការ​លើកលែង​ព​ន្ឋ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិទ្ធិ ទោច​ក្រ​យាន្ត​យន្ត ត្រី​ចក្រ​យាន្ត​យន្ត​គ្រប់​ប្រភេទ ត្រាក់ទ័រ និង​ជល​យាន្ត​គ្រប់​ប្រភេទ ដែល​មាន​កម្លាំង ដល់​១៥០​សេស​។

ខ្ញុំ​សង្ឃឹមថា  សេចក្ដីសម្រេច​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ ដែល​នឹង​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន​បាន​ធូរស្រាល​មួយ​កំរិត​ធំ​ផង​ដែរ​។ ខ្ញុំ​សូម​ជូនពរ​បង ប្អូន​ជន រួម​ជាតិ​ជួប​ប្រទះ​តែ​សំណាងល្អ​គ្រប់​ៗ​គ្នា  និង​សូម​បងប្អូន​បើកបរ​ដោយ​គោរព​ច្បាប់​ចរាចរ​ណ៌​ទាំងអស់​គ្នា​៕"