ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​សង្ស័យ​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូ​លិ​ស​សង្កាត់​លេខ​៤​​​ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​​​លួច​ហែក​​ជញ្ជាំង​​យក​ទូរស័ព្ទ​របស់​ភ្ញៀវ​បរទេស កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​​២ ​​មីនា ​២០១៦ ​ស្ថិត​ក្នុង​ក្រុម​ទី​៨​ភូមិ​​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ​។

​មន្ត្រី​សមត្ថកិច្ច​ប៉ូ​លិ​ស​បានឱ្យ​​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ តែម សើរ​ ហៅ​សើរ ភេទប្រុស អាយុ​២៤​ឆ្នាំ ​ជា​​កម្មករ​សំណង់ មាន​ទីលំនៅ​ក្រុម​ទី​៨​​ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ បាន​ធ្វើ​សកម្មភាព​ដោយ​ហែក​ជញ្ជាំង​​បន្ទះ​ឫ​ស្សី ​បឹង​កា​ឡូ​ខន​នឺចូល​លួច​ទូរស័ព្ទ​មួយ​គ្រឿងមិន​ស្គាល់​ម៉ាក​រួច​​រត់​ចេញ​មក​ក្រៅបឹង​ការ​ឡូខន​នឺបាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ ក៏​ត្រូវ​ជនបរទេស​ដឹង​ទាន់​ដេញ​តាម​​ចាប់​ជនសង្ស័យ​បាន​​​ដកយក​ទូរស័ព្ទ​​មក​វិញ ​​​​ហើយ​​ប្រជាជន​ហៅ​សមត្ថកិច្ច​មក​យក​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ៕