ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖​ទីតាំង​លួចលាក់​លេងល្បែង​អាប៉ោង​មួយ​កន្លែង​មា​នទី​តាំងនៅ​ចំណុច​ដី​ឡូ​តិ៍​ម្តុំ​ផ្លូវ​ដួង​ងៀប ក្រុម​ទី​៣​ភូមិ ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ដឹកនាំ​ដោយ​លោក​ម៉ៅ សា​វឿ​ន​នាយ​ប៉ុស្តិ៍​នគរបាល ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១២:០០​ព្រឹក ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០១៦ ប៉ុន្តែ​អ្នកលេង​រត់​អស់​សល់​តែ​សម្ភារ​ត្រូវ​ដុត​កម្ទេច​ចោល​។

លោក​ម៉ៅ សា​វឿ​ន នាយ​ប៉ុស្តិ៍​ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​គឺ​មាន​សេចក្តីរាយការណ៍​ច្បាស់​ការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មានការ​លួចលាក់​លេងល្បែង​អាចោរ​ជើង​មួយនៅ​ទីតាំង​ខាងលើ​ទើប​សមត្ថកិច្ច​បើក​ការ​ចុះ​បង្ក្រាប​តែ​ម្តង​ទៅ​។

សូម​បញ្ជាក់​ថា​មុន​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ក្រុម​អ្នកលេង​ទាំងនោះ​បានដឹង​ខ្លួន​មុន​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​បន្សល់​ទុក​តែ​ចោល​អាប៉ោង​១​គ្រាប់​ចាន​អាប៉ោង​១ និង​កម្រាល​នៅ​កន្លែង​ត្រូវ​បាន​សមត្ថកិច្ច​ចាក់​សាំង​ដុត​កម្ទេច​ចោល​នៅ​ហ្នឹង​កន្លែង​៕