ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជធានី​ន​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន បានឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​មីនា​ ២០១៦ កម្លាំង​នគរបាល​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ សហ​ការ​ជា​មួយ​ការិយា​ល័យ​គ្រប់​គ្រង​ជន​បរ​ទេស​​រាជ​ធានី​ភ្នំពេញ​ ​ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ត្រួត​ពិនិត្យ​​​​និង​ឆែក​ឆេរ​​រក​​ឯកសារ​ការ​ស្នាក់​នៅ​ និង​​​បំពេញ​ការ​ងារ​​​របស់​ជន​បរ​ទេសដែល​មក​រស់​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​​ ស្ថិត​នៅ​ផ្លូវ​លេខ​២៩២ សង្កាត់​បឹង​កេង​កង​ទី​២ ខណ្ឌ​ចំការ​មន ។

ប្រភព​បាន​បន្ត​ថា ​​ក្នុង​ប្រតិបត្តិការ​ចុះ​​ឆែក​ឆេរ​​​ដើម្បី​រក​ជន​បរទេស​​ដែល​មក​រស់នៅ​​​ក្នុង​កម្ពុជា​ដោយ​ខុស​ច្បាប់​ ​តំបន់​ខាង​លើ​នេះ​​ជន​បរទេស​ភាគ​ច្រើន​​ជា​ជន​ជាតិ​​វៀត​ណាម​​តែ​ម្តង​ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព