ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្តាល​៖ យុវជន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍រ​ដ្ធ​បាល​គគីរ ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​យុវជន​រូប​នោះ​យក​កាំបិត​កាប់​ទៅ​លើ​បុរស​ម្នាក់​ទៀត​ចំនួន​៣​កាំបិត កាលពី​វេលា​ម៉ោង​១២ រសៀល​ថ្ងៃ​ទី​០៤ ខែមីនា នៅ​ចំណុច​ផ្សារ​គគីរ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ដើម្បី​ដោះស្រាយ​គំនុំ​ចាស់ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ វ៉ា​ន់ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ប​ញ្ជូ​ល​បទ​ចម្រៀង​ទូរស័ព្ទ មាន​ទីលំនៅ​ភូមិ​ពោធិញាណ សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជ​យ័ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ បូ វុ​ទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ប​ញ្ជូ​ល​បទ​ចម្រៀង​ដូច​គ្នា មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ បាន​រង​របួស​ចំនួន​៣ មួយ​កាំបិត​ចំ​ខ្នង​និង​២​កាំបិត​ទៀត​ចំ​ដៃស្តាំ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​ធ្លាប់​មាន​គំនុំ​ជាមួយ​គ្មា​ពី​មុន​មក ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នី​វិធី​ច្បាប់ ៕