ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី យប់​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៦ មាន​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ដ​ដឹក​សាំង​របស់​ក្រុមហ៊ុន​តេ​លា​មួយ​គ្រឿង ស្ថិត​ក្នុងភូមិ​ត្រពាំង​សាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​មួយ​គ្រឿង​ដែល​អ្នកបើកបរ​បើក​មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​គាត់​នោះ បាន​ឆេះ​ហើយ​ខូចខាត​អស់​ប្រហែល​៦០​ភាគរយ តែបើ​តាម​ទំនង​គឺ​ប្រហែល​ឆ្លង​ចរន្ដអគ្គិសនី​ក្នុង​រថយន្ដ រួច​បណ្ដាល​ឱ្យ​ឆេះ​កង់ ហើយ​រាល​ដល់​ស៊ីទែន​សាំង​ខូច​អស់​បី​ប្រឡោះ និង​បុក​ទ្វារផ្ទះ​អស់​បី​ផ្ទាំង​ដែរ តែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដក់​អាយុជីវិត​របស់​មនុស្ស​ឡើយ ។

ក្នុង​ហេតុការណ៍​នោះ​ដែរ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​នោះ​បាន​ជួយ​ដងទឹក​ពន្លត់ តែ​មិន​រលត់ ក្រោយមក​គេ​មាន​ឃើញ​រថយន្ដ​នៅ​ក្នុង​ហេតុការណ៍​មាន​រថយន្ដ​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្ដរាគមន៍ តាម​បណ្ដា​ស្ថាប័ន​ផ្សេង​គ្នា​សរុប​៥​គ្រឿង​ទើប​រលត់ ។ តាម​សម្ដី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ហេតុការណ៍​នោះ​បាន​បន្ថែម​ថា សំណាង​ហើយ​ដែល​រថយន្ដ​អត់​មាន​សាំង កុំ​អី​ច្បាស់​ជា​អន្ដរាយ​ធំ ដល់​អ្នក​រស់នៅ​ម្ដុំ​នោះ​មិន​ខាន ៕