ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​កណ្តាល ៖ ​​មន្ត្រី​សមត្ថកិច្ច​​​មួយរូប​​​រង​របួស​បែកក្បាល​ហូរ​ឈាមកក្លាក់ខ​ណះ​ចុះ​ទៅ​អន្តរាគមន៍​ក្មេង​ស្ទាវ​២​ក្រុម​វាយ​គ្នា​ ​ត្រូវ​ក្រុម​​​ក្មេង​​ស្ទាវ​ទាំងនោះ​គប់​​ត្រូវ​​​​ចំក្បាល​ដេរ​៦ថ្នេរ កាល​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៥ ​​មីនា ​​២០១៦​ ​ក្នុង​ពិធី​ប្រគំ​តន្ត្រី​លក់​ផលិតផល​ថៃ​ ស្ថិត​នៅ​​ក្នុង​ឃុំ​គគីរ​ ​ស្រុក​កៀនស្វាយ ​។

​​ជន​រង​គ្រោះ​ឈ្មោះ​ គឹ​ម ចាន់​ដា​រ៉ា​ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ ​ជា​មន្ត្រី​​នគរបាល​ស្រុក ​មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ​​​រង​របួស​ក្បាល​​ត្រូវ​បាន​បញ្ជូន​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដេរ​៦​ថ្នេរ ​។

​​ក្រុម​ក្មេង​ស្ទាវ​ទាំង​២​ក្រុម ​​​មាន​គ្នា​៤​នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ​មាន ១-​ឈ្មោះ​ឈិ​ន ​ស៊ីលី​ន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ​​២-​ឈ្មោះ​ ទុ​យ ភារ​ម្យ ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​​ទាំង​២នាក់​​មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ​ ​​៣-ឈ្មោះ​ ចក់​ សិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ​និង​-ឈ្មោះ​ គី​ម ហួង​ទី​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ​ទាំង​​២នាក់ មាន​ទីលំនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ​៕