ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​ត្រូវ​បាន​​នគរបាល​ស្រុក​កោះធំ​ឃាត់​ខ្លួន បន្ទាប់​ពី​ប្រើ​អង្កត់អុសវាយ​ក្បាល​មិត្តភក្តិ​បែកហូរ​ឈាម​ជោក​រង​របួសធ្ងន់​ ​​ពេល​ផឹក​ស៊ី​ជាមួយ​គ្នា ​​ដោយ​សារ​​ខឹង​គេ​វាយ​ខ្លួន​​នា​​ពេល​កន្លង​មក​ មិន​ព្រម​ជួយ កាលពី​ម៉ោង​២និង​៣០​នាទីរសៀល​ថ្ងៃ​ទី​៨ ​មីនា ​នៅ​ភូមិ​អន្លង់​ស្លាត ឃុំ​លើក​ដែក ស្រុក​កោះធំ ​​។

លោក ​ឈឿ​ន ប៊ុ​នឆ​ន ​អធិការ​នរ​គ​របាល​ស្រុក​កោះធំ​ បាន​​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​​ឈ្មោះ ត្រូ​យ ផានិត​ ​អាយុ២៣ឆ្នាំ​​ ជា​កសិករ មាន​ទីលំនៅភូមិ​ឃុំ​​ ។ ចំណែក​ជន​រង​គ្រោះ ​ឈ្មោះ​ ម៉ៃ ឌុ​ក ភេទប្រុស អាយុ២៧ឆ្នាំ ​​​ជា​កសិករ មាន​ទី​លំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ​។

​លោក​អធិការ​​បាន​បន្ត​​ថា ​​មុន​ពេល​កើតហេតុ​​ ជន​រង​គ្រោះ និងជនសង្ស័យ​​ផឹកស៊ី​​ជាមួយ​គ្នា​ស្រវឹងទាំង​ពីរ​នាក់​ ​ជនសង្ស័យ​​​និយាយ​​ឡើង​ថា​ កាលពីមុន​ មាន​គេ​រក​វាយ​អញ ហេតុ​​អ្វីឯង​មិន​ជួយអញ ពេល​នោះ​ជន​រង​គ្រោះ​ឆ្លើយ​​​​ថា ​អញ​មិន​ជួយ​ឯង​ដោយសារ​ពេល​នោះ​អញ​ស្គាល់គ្នា​ជាមួយអា​ម្នាក់​​ដែល​វាយ​ឯង គ្រាន់តែ​និយាយ​ប្រាប់​ដូចនេះ ជនសង្ស័យ​ក៏​​​ស្ទុះទៅ​យក​អង្កត់អុស​ប៉ុនកដៃ​​វាយ​ទៅ​លើ​ជន​រង​គ្រោះ​​បណ្តាល​ឱ្យ​​បែកក្បាល​​ហូរ​ឈាម​រង​របួសធ្ងន់​តែ​ម្ដង ​។

​ក្រោយ​កើតហេតុ​​ ជន​រង​គ្រោះបាន​​ទៅ​​ប្ដឹង​នរ​គ​របាលទៅ​ចាប់ខ្លួន​ជនសង្ស័យ​ប​ញ្ជូន​​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ ដើម្បី​សាកសួរ​ និង​កសាងសំណុំ​​រឿង ចាត់ការ​តាម​នីតិវិធី ​៕​