ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ​ចោរ៣នាក់ប្រដាប់ដោយអាវុធ AK ​បានចូលទៅចាក់សំាងម៉ូតូរួចធ្វើ​សកម្មភាពភ្ជង់ចាប់ប្តីចងស្លាបសេក​ ​និងបាញ់គំរាម​ឲ្យប្រពន្ឋ​ដោះយកគ្រឿងអលង្ការខ្សែដៃប្លាក​ទីនទម្ងន់២ជី ។

ហេតុការណ៍នេះ​បានកើតឡើងនៅវេលាម៉ោងជិត៩យប់ថ្ងៃទី០៨ មីនា ២០១៦ ​នៅក្នុងភូមិមានរិទ្ឋ ​ឃុំក្រំាងលាវ ស្រុកដងទង់ ។

សេចក្តីរាយការណ៍បន្តថា​ ជនរងគ្រោះជាប្រពន្ឋឈ្មោះ ញ៉ុប ខា ​អាយុ៤៣ឆ្នាំ មុខរបរលក់សំាង ​និងប្តីឈ្មោះ ទូច ហឿន ​អាយុ៤៦ឆ្នាំ ជាកសិកររស់នៅក្នុងភូមិ-ឃុំ​កើតហេតុខាងលើ ។ មកដល់ព្រឹកថ្ងៃទី០៩ មីនា ​២០១៦ ​សមត្ថកិច្ចមិនទាន់កំណត់បានមុខញ្ញាណាម្នាក់​នៅឡើយទេ ​និងកំពុងស្រាវជ្រាវ​តាមប្រមាញ់យក​មកផ្តន្ទាទោសតាមច្បាប់ ៕