ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជ​ធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវ​​​ប្រជាពលរដ្ឋចាប់ខ្លួន​បាន​វាយ​ទាត់​ធាក់​​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ​ខណៈ​​​ដែល​ជន​សង្ស័យ​ម្នាក់នេះ​​​លួច​យក​ម៉ូតូ១​គ្រឿង ​ដែល​ម្ចាស់​គេ​ចត​ទុក​ ​​រួច​ចូល​ទៅ​ទិញ​ទឹក​បរិ​សុទ្ធ​ហូប​ដោយ​មិន​បាន​ដក​យក​កូនសោចេញ ហើយ​ជន​សង្ស័យ​​​ឃើញ​ឱកាស​ល្អក៏​​ធ្វើ​សកម្ម​ភាព​លួច​​ជិះ​គេចខ្លួន ​​ត្រូវ​​ម្ចាស់​​​ឃើញ​ទាន់​​ស្រែក​ថា «​ចោរ​ៗ» ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនាំ​គ្នា​ដេញ​ចាប់​ ​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​សំណង់ផ្ទះ​ល្វែង​សែន​សុខ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ហៅភូមិ​បួន​ហត្ថ សង្កាត់ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជនសង្ស័យ​ខាងលើ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ឡើយ ​រង​របួសធ្ងន់​សន្លប់​ស្ដូកស្ដឹង​ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ​។ ​ចំណែក​​ ម្ចាស់ម៉ូតូ​ ​ឈ្មោះ​ ថា ម៉ៅ ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​លួច​យក​មិន​បាន​សម្រេច​នោះម៉ាក​ហុងដា​ឌ្រី​ម ​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ​ព​ណ៌​ខ្មៅ​​ ​អត់​ស្លាក​លេខ​ ៕​