សង្សារ​១​គូ​ផឹកថ្នាំ​បំពុល​សម្លាប់ខ្លួន លើ​សាលាឆាន់​ព្រះវិហារ​អ៊ិ​ស្លាម នៅ​ស្រុក​កណ្តៀង​

បាត់ដំបង:
តាអាចារ្យ​ប្រទះឃើញ​សាកសព​មនុស្ស​ប្រុស​-​ស្រី​២​នាក់​ស្លាប់ ក្បែរ​គ្នា ក្នុង​សាលាឆាន់ព្រះវិហារ​អ៊ិ​ស្លាម​សំរោង​អណ្តែត បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល កាល​កាលពីវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦  ស្ថិតក្នុង​ភូមិ​ទួលទទឹង ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែល​ពួកគេ​ទាំង​២​នាក់​ត្រូវគេដឹងថា ជា​គូស្នេហ៍​នឹង​គ្នា ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ខាង​ប្រុស​មានឈ្មោះ សុះ សល់​លី អាយុ​២០​ឆ្នាំ ជនជាតិ​អ៊ិស្លាម មាន​ទីលំនៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ចំណែក​ខាង​ស្រី​ឈ្មោះស្មាន ទី​ណូ អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ដោយកន្លងមក ពួកគេ​ទាំង​២​នាក់​ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ ហើយ​ក៏មាន​ទំនាក់ទំនងស្នេហា​ជាមួយគ្នា​រហូតដល់​សព្វ​ថ្ងៃ ។

​ករណី​អ្វី​នោះទេ តែ​សង្ស័យថា អាច​ពួកគេ​ទាំង​២​នាក់​សម្លាប់ខ្លួន ព្រោះតែ​រឿង​អ្វីមួយព្រោះ​នៅ​កន្លែងកើតហេតុ​ត្រូវគេ​ប្រទះឃើញ​មាន​ថ្នាំ​បំពុល​សត្វ​កុក​។ ក្រោយពីពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព​ជូនទៅ​ក្រុមគ្រួសារ យកទៅចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យក​ចិត្ត​ទុកដាក់​បំផុត ៕​

សង្សារ​១​គូ​ផឹកថ្នាំ​បំពុល​សម្លាប់ខ្លួន លើ​សាលាឆាន់​ព្រះវិហារ​អ៊ិ​ស្លាម នៅ​ស្រុក​កណ្តៀង​