សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​ដឹកនាំ​ផ្លូវ​ទៅ​ឧស្សាហកម្ម​កាន់តែ​មាន​ស្ថេរភាព ​និង​បទពិសោធន៍​កាន់​តែមាន​សុវត្ថិភាព​សម្រាប់​អតិថិជន​

ភ្នំពេញ​:
សម្រាប់​រយៈពេល​ប្រាំ​ទៅ​ដប់​ឆ្នាំមុន កម្ពុជា​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​។ ចេញពី​អគារ​ខ្ពស់ៗ​ទៅ​ផ្សារ​ទំនើបៗ ភ្នំពេញ​កំពុង​វិវឌ្ឍន៍​ទៅជា​ទីក្រុង​អន្តរជាតិ​។ ផ្លូវ​នានា​គឺជា​ភស្តុតាង​ដ៏​ល្អ​បំផុត ដែល​ពោរពេញ​ដោយ​រថយន្ត​ទំនើបៗ​ធ្វើដំណើរ​។​

​ឧស្សាហកម្ម​រថយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​លូតលាស់​យ៉ាង​ឆាប់រហ័ស និង​យ៉ាងរឹងមាំ​។ កាលពី​ឆ្នាំ 2013 គេ​បានឃើញ​យានយន្ត​កើនឡើង 15 ភាគរយ ពី​ការ​នាំចូល​។ ការ​នាំចូល​រថយន្ត​ថ្មី មាន​សរុប​ប្រហែល 4,000 គ្រឿង នៅក្នុង​ឆ្នាំ 2014 ក្នុងនោះ​មាន​រថយន្ត​គ្រប់​ប្រភេទ​ដូចជា រថយន្ត​តូច ភី​ក​អាប់ និង​រថយន្ត​ដឹកជញ្ជូន​។ មួយ​ភាគបី​នៃ​រថយន្ត​ទាំងនោះ គឺជា​រថយន្ត​ទំនើប ស្របតាម​ការនិយម​និង​បែបផែន​ជីវិត​របស់​សង្គម​កម្ពុ​ជា​។​

​លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា មានប្រសាសន៍ថា “​កំណើន​ដ៏​ឆាប់រហ័ស​ដូច្នេះ ក៏​នាំមក​នូវ​បញ្ហា​ប្រឈម​និង​បញ្ហា​ថ្មីៗ​សម្រាប់​តួអង្គ​សំខាន់ៗ​ក្នុង​ឧស្សាហ​កម្មនេះ និង​អាជ្ញាធរ​រដ្ឋាភិបាល (​ការការពារ​និង​សុវត្ថិភាព​អ្នកប្រើប្រាស់  ការនាំ​ចូល​រដ្ឋ​យន្ត​មិនមាន​សុវត្ថិភាព  ទីផ្សារងងឹត​ជាដើម )​។ សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (CAIF) មាន​គោលបំណង​ពង្រឹង​និង​ការពារ​គោលដៅ​របស់​ឧស្សាហកម្ម​យានយន្ត និង​ជួយ​កែលម្អ​សុវត្ថិភាព​ផ្លូវថ្នល់ ការការពារ​អ្នកប្រើប្រាស់  សុវត្ថិភាព​យានយន្ត និង​ការយល់ដឹង​របស់​អ្នកបើកបរ ។​”

​ការអប់រំ​អ្នកប្រើប្រាស់​
​ប្រជាជន​កម្ពុជា​ធ្លាប់​ចាត់ទុកថា តម្លៃ​គឺជា​កត្តា​សំខាន់​សម្រាប់​សម្រេចចិត្ត ហើយ​មើលរំលង​គុណភាព​និង​គុណ​តម្លៃ​។ នៅពេលនោះ អ្នកប្រើប្រាស់​ជាច្រើន​មិនទាន់​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការធានា និង​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​ទទួលបាន​សិទ្ធិ ផ្ដល់​ដោយ​អ្នក​ចែកចាយ​ផ្លូវការ​។​

​ក្រៅពីនេះ អ្នកប្រើប្រាស់​ជាច្រើន​មិនដឹងថា​អ្នក​ផលិត ធ្វើការ​ឌី​ស្សាញ និង​កសាង​រថយន្ត​ផ្សេងគ្នា​សម្រាប់​ប្រទេស​ផ្សេងគ្នា​នៃ​ពិភពលោក​ឡើយ​។ រថយន្ត​ដែល​ទទួលបាន​សិទ្ធិ ត្រូវបាន​នាំចូល​ដោយ​គេ​បានគិត​ពិចារណា​ទៅលើ​លក្ខខណ្ឌ​ក្នុងស្រុក សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​។ ឧទាហរណ៍ រថយន្ត​ដែល​ទទួលបាន​សិទ្ធិ ត្រូវបាន​លៃ​តម្រូវ​សម្រាប់​ស្ថានភាព​ប្រើប្រាស់​ប្រេង​នៅ​កម្ពុជា បូម​ឬ​ម៉ូ​ឫ​ស្ស័​រ ក៏ត្រូវ​បាន​លៃ​តម្រូវ​ទៅតាម​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ក្រៅពីនេះ​កុំ​ប្រេ​ស្ស័​រ​ម៉ាស៊ីនត្រជាក់​ធំ ក៏​សម្រាប់​អាកាសធាតុ​ត្រូ​ពិ​ក​។​

​ជាមួយនឹង​ទីផ្សារងងឹត​ដែលមាន​ទំហំ​ធំ​ជាង​អ្នក​ចែកចាយ​ផ្លូវការ ១០ ដង អ្នកប្រើប្រាស់​ពិតជា​ពុំ​ទទួលបាន​ការការពារ​ទេ​។ CAIF កំពុង​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​។​

​លោក Peter Brongers. បន្តថា “​សហព័ន្ធ​ត្រៀមខ្លួន​ផ្ដល់​ប្រឹក្សា​ដល់​រដ្ឋាភិបាល​អំពី​វិធានការ​ពាក់ព័ន្ធ​ដើម្បី​ហាមឃាត់​រថយន្ត​នាំចូល​ថ្មី​ដោយ​អ្នក​ចែកចាយ​ដែល​មិនមាន​សិទ្ធិ និង​បង្កើន​ពន្ធ ១៥០% សម្រាប់​រាល់​ទីផ្សារងងឹត​។ ក្នុងនាម​ជា​តួអង្គ​មានការ​ទទួលខុសត្រូវ សហព័ន្ធ​នឹងធ្វើ​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​នៅក្នុង​ឆ្នាំនេះ ដើម្បី​អប់រំ​អ្នកប្រើប្រាស់​ជា​បណ្ដើរៗ​អំពី​ហានិភ័យ​នៃ​ការទិញ​ពី​អ្នក​ចែកចាយ​ដែល​មិនមាន​សិទ្ធិ​។​"

​ការកសាង​ឧស្សាហកម្ម​កាន់​តែមាន​ស្ថេរភាព ស្របតាម​សមាហរណកម្ម​អាស៊ាន​របស់​ប្រទេស​កម្ពុជា​
​សមាហរណកម្ម​អាស៊ាន​កំពុងតែ​នាំ​កម្ពុជា​ទៅមុខ ហើយ​កម្ពុជា​កំពុង​ធ្វើ​សមាហរណកម្ម​ចូល​។ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​សមាហរណកម្ម​ដោយ​រលូន  កម្ពុជា​គួរ​ប្រុងប្រយ័ត្ន​ក្នុងការ​បង្កើត​ប្រព័ន្ធ​មួយ​ឲ្យ​មាន​លក្ខណៈ​ស្របគ្នា​។

​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​ដប់  ប្រទេស​ប្រាំ​ពីរបាន​ហាម​ការ​នាំចូល​រថយន្ត​ជជុះ​។ បច្ចុប្បន្ននេះ មី​យ៉ាន​ម៉ា និង​កម្ពុជា​មិនមាន​កំណត់​ការនាំ​ចូល​ទេ ធ្វើ​ឲ្យ​មាន​ទិ​ដ្ឋា​ភាពជា “​កន្លែង​ចោល​របស់​ចាស​” នៃ​អាស៊ាន​។ កាលពី​ឆ្នាំ ២០១៣ ឡាវ​បាន​ស្ដាប់​តាម​និន្នាការ​នៅក្នុង​អាស៊ាន ហើយ​បាន​ហាម​ការ​នាំចូល​រថយន្ត​ជជុះ​។

​នៅ​ប្រទេស​ផ្សេងទៀត ដូចជា​វៀតណាម រក្សា​តុល្យភាព​។ ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​នាំចូល​រថយន្ត​អាយុ​ត្រឹម​ប្រាំ​ឆ្នាំ​។ រថយន្ត​ទាំងនោះ​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​សុវត្ថិភាព​មុនពេល​ចូលក្នុង​ប្រទេស ហើយ​ត្រូវ​ពិនិត្យ​ជាប្រចាំ (​រាល់ ៦ ខែម្ដង​)​។​

​លោក Peter Brongers និយាយថា “​សហព័ន្ធ​ចូលរួម​នៅក្នុង​ក្រុមការងារ​យានយន្ត​អាស៊ាន ហើយ​បានដឹង​ច្បាស់​អំពី​និន្នាការ​នៅក្នុង​តំបន់​។ យើង​កំពុង​ចូលរួម​ជួយ​កម្ពុជា​ដើម្បី​សម្រប​តាម​ប្រទេសជិតខាង​ក្នុង​អាស៊ាន ហើយនឹង​ព្យាយាម​លើកកម្ពស់​មុខមាត់​ក្នុង​តំបន់​។​”

​ជា​ចុងក្រោយ ប្រធាន CAIF បាន​មានប្រសាសន៍ថា ជាថ្មី​ម្ដងទៀត យើង​ត្រៀមខ្លួន​សម្រាប់​ការអនុវត្ត​ឆាប់រហ័ស​នៃ​វិធានការ​ពាក់ព័ន្ធ​។ សហព័ន្ធ​ផ្ដល់​អនុសាសន៍​ថា គួរ​បិទ​ទាំងស្រុង​ការ​នាំចូល​រថយន្ត​ជជុះ ឬ​បិទ​ការ​នាំចូល​រថយន្ត​ដែលមាន​អាយុ​លើស​ដប់ឆ្នាំ ដើម្បី​ការពារ​អ្នកប្រើប្រាស់ និង​បរិ​ដ្ឋា​ន ព្រមទាំង​បង្កើន​ចំណូល​ពន្ធដារ​សម្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជួយ​ដល់​ពួកគេ​វិនិយោគ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​”​។


​អំពី​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​
​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា តំណាង​ឲ្យ​អ្នក​ចែកចាយ​ដែលមាន​សិទ្ធិ រួមមាន​Audi, BMW, Chevrolet, Ford, Fuso, Great Wall, Honda, Isuzu, Jaguar, Kia, Land Rover, Mazda, Mercedes Benz, Mitsubishi, Nissan, Porsche, Subaru, Suzuki, Toyota និង Volkswagen​។ គោលបំណង​គឺ​ដើម្បី​លើកកម្ពស់​ឧស្សាហកម្ម​យានយន្ត បញ្ចេញ​សំឡេង​តែមួយ​និង​រួមគ្នា ពី​វិស័យ​ឯកជន​អំពី​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល ចូលរួម​ធ្វើជា​តំណាង​ឲ្យ​វិស័យ​ឯកជន​នៅក្នុង​ក្រុមការងារ​អាស៊ាន បង្កើន​ការងារ ផ្ដល់​ការបណ្ដុះបណ្ដាល បង្កើន​សុវត្ថិភាព​ផ្លូវថ្នល់  លើកកម្ពស់​ការយល់ដឹង និង​ការការពារ​ដល់​អ្នកប្រើប្រាស់​៕

សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​ដឹកនាំ​ផ្លូវ​ទៅ​ឧស្សាហកម្ម​កាន់តែ​មាន​ស្ថេរភាព ​និង​បទពិសោធន៍​កាន់​តែមាន​សុវត្ថិភាព​សម្រាប់​អតិថិជន​