អ្នកដឹកនាំ​ប្រទេស​ចិន​ធ្វើជា​អ្នក​ឧទ្ទេសនាម និង​ជា​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​

:
ថ្ងៃទី​៨ ខែមីនា នៅពេល​ឆ្លើយ​សំណួរ​អ្នកលេង​អ៊ីនធឺណិត​ប្រទេស​ចិន​ក្នុង​សន្និសីទកាសែត​នៃ​សន្និសីទ​លើក​ទី​៤ មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​លើក​ទី​១២​លោក Wang Yi រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ថ្លែងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ទំនាក់​ការទូត​ប្រទេស​ចិន​មាន​ភាព​មមាញឹក​មែនទែន​។ អ្នកដឹកនាំ​ប្រទេស​ចិន​រួមមាន​ប្រធាន​រដ្ឋ​ចិន និង​នាយករដ្ឋមន្ត្រី​សុទ្ធតែ​ធ្វើជា​អ្នក​ឧទ្ទេសនាម និង​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​នៅពេល​បំពេញ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​។​
        
ពាក្យសម្តី​របស់លោក Wang Yi បានបង្ហាញ​ឱ្យឃើញ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នូវ​ផ្នែក​ការទូត​ប្រទេស​ចិន​ដែល​បាន​បំរើ​ដល់​ការអភិវឌ្ឍ​ក្នុងប្រទេស និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​
      
ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ផ្នែក​ការទូត​ចិន​បាន​ដើរតួនាទី​កាន់តែ​សកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ជំរុញ​ការវិនិយោគ ហើយ​ទទួលបាន​សមិទ្ធផល​សំខាន់ៗ ដែល​ជួយ​ពាណិជ្ជករ​លក់ទំនិញ​នៅក្រៅ​ប្រទេស ជំរុញ​ការរីកចំរើន​នៃ​សមត្ថភាព​ផលិត​ប្រទេស​ចិន​ជាដើម​។ លោក Wang Yi បាន​ថ្លែងថា នាពេល​អនាគត ផ្នែក​ការទូត​ចិន និង​កម្លាំង​គាំទ្រ​ការអភិវឌ្ឍន៍​ក្នុងប្រទេស​ចិន​នឹងត្រូវ​បង្កើន​ឡើង​ថែម​មួយកម្រិត​ទៀត​។ ថ្ងៃក្រោយ​ការធ្វើ​ទេសចរណ៍​នៅក្រៅ​ប្រទេស ការបន្ត​សិក្សា​នៅក្រៅ​ប្រទេស ការមើល​ភាពយន្ត​បរទេស​របស់​ប្រជាជន​ចិន​កាន់​តែមាន​ភាពងាយស្រួល​។ ការទំនាក់ទំនង​រវាង​ប្រជាជន​ចិន​និង​បរទេស​ក៏​នឹង​កាន់​តែមាន​ភាពជិតស្និទ្ធ​ឡើងជា​រៀងរាល់​។ ការ​ទាំងនេះ​សុទ្ធតែជា​ផលប្រយោជន៍​ដែល​ផ្នែក​ការទូត​របស់​ចិន​បាន​នាំ​មកឱ្យ​ប្រជាជន​ចិន​៕

អ្នកដឹកនាំ​ប្រទេស​ចិន​ធ្វើជា​អ្នក​ឧទ្ទេសនាម និង​ជា​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​