វាយ​ប្លន់​យក​ម៉ូតូ​ចៅសង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត​ដល់​បន្ទប់ធ្វើការ​រួច​ជិះ​គេចខ្លួន​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​នៅ​ស្រុក​រំដួល​

ស្វាយរៀង:
​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៧:៣០​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត​ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ប្លន់ ដោយ​យក​ដែក​បំពង់​ទីប វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ខាំ រឿន ភេទ ប្រុស អាយុ ៧៦ ឆ្នាំ​ជា​ចៅសង្កាត់​ព្រៃ​អ​ង្គុ​ញ​ក្រុង​បាវិត ដល់​ក្នុង​បន្ទប់​ធ្វី​ការបណ្តាលអោយ​ត្រូវចំ​ស្មា​ខាងក្រោយ​រងរបួស​ធ្ងន់​ប​ញ្ជួ​ន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​គេច​មក​ទិស​ខាងលិច​ត្រូវ​សមត្ថកិច្ច​ចាប់បាន​។​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង បានដាក់​បញ្ជា​ផ្ទាល់​តាម​វិទ្យុទាក់ទង​ទៅ​អធិការនគរបាល​ក្រុង ស្រុក​អោយចេញ​កម្លាំង​ដើម្បី​ពួនស្ទាក់​ចាប់ចោរ​អោយបាន ។ ក្រោយពី​ទទួលបាន​បទបញ្ជា​រប​ស់​ឯកឧត្តម​ស្នងការ​កម្លាំង​នគរបាល​បានចេញ​ស្ទាក់​តាមផ្លូវ​គ្រប់​គោលដៅ​រហូតដល់​ម៉ោង​០៩:២៥​នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កម្លាំង​នគរបាល​ដែល​ឈរជើង​នៅ​គោលដៅ​ក្បាលស្ពាន​កំពង់​ចក របស់​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​និង​ម៉ូតូ​។ ក្រោយមក​បាន​យកទៅ​សួរនាំ​ជនសង្ស័យ​មានឈ្មោះ​ជេ​ត កូវ​លី ភេទ​ប្រុស អាយុ​២៦ ឆ្នាំ​រស់នៅ​ភូមិ ចំបក់ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កំពុង​សាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​