ប្រជាពលរដ្ឋ​លើកគ្នា​មក​សាលាខេត្ត​សួរ​រឿង​ប្លង់ដី​ខណៈ វាស់វែង​រួច ហើយ​បាត់​ដំណឹង​សូន្យឈឹង​

​កណ្តាល:
ប្រជាពលរដ្ឋ រស់នៅ​នៅ​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ប្រមាណ​៧១​នាក់ តំណាងឱ្យ​៧១​គ្រួសារ កាលពី​ព្រឹក​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៦ នេះ បាន​ជិះ​រថយន្ត​ចំនួន​៣​គ្រឿង មក​ឈប់​នៅមុខ​សាលាខេត្ត ដើម្បី​សួរ​រឿង​ប្លង់ដី​របស់គាត់ បន្ទាប់ពី​អាជ្ញាធរ​ចុះ​វាស់វែង អស់​រយៈពេល​ជិត​៣​ខែ​មកហើយ តែ​បាត់​ដំណឹង​សូន្យឈឹង ហើយ​ចុង​ក្រោយនេះ បែរជា​លេចឮ​ដំណឹង​ថា ការវាស់វែង​កន្លងមក​គឺ​វាស់​ធ្វើ​ប្លង់​ឱ្យ​ខាង​ក្រុមហ៊ុន ពុំមែន​ធ្វើ​ប្លង់​ឱ្យ​ពួកគាត់ ។​

លោក គួ​យ ចាន់ថន អាយុ​៥២​ឆ្នាំ និង​លោកយាយ ហំ កង អាយុ​៧៩​ឆ្នាំ រស់នៅក្នុង​ភូមិ​កា​កាប ឃុំ​ឈ្វាំង ស្រុក​ពញាឮ បាន​ប្រាប់​ឱ្យដឹងថា ដី​ប្រជាពលរដ្ឋ​ទាំងអស់​មាន​ចំនួន​១៥៥​ហិច​តា ដែល​ពលរដ្ឋ​កាន់កាប់​សរុប​ទាំងអស់​ចំ​នួ ន​៥​ភូមិ ក្នុងនោះ​៤​ភូមិ​ក្នុង​ឃុំ​ឈ្វាំង និង​មួយ​ភូមិ​ទៀត​ក្នុង​ឃុំ​ជ្រៃ​លាស់ ។ ដី​ដែលមាន​វិវាទ​នេះ គឺ​យូរណាស់​មកហើយ ហើយក៏​ប្តូរ​ចៅហ្វាយខេត្ត​ចំនួន​៣​នាក់​មកហើយ ពោលគឺ​តាំងពី​ជំនាន់​ឯកឧត្តម ឈុន ស៊ីរុន នៅ​កាន់តំណែង​មក​ម្លេះ​។ លោក​បាន​រម្លឹកថា កាលពី​លោក​ឈុន ស៊ីរុន ធ្វើ​ចៅហ្វាយខេត្ត ធ្លាប់​បានធ្វើ​ប​ដិ​កោសល្យ​វិ​ច្ឆ័​យ​ស្រាវជ្រាវ​រក​ប្រជាជន​ដែលមាន​ដី​គ្រប់ និង​អ្នក​ដែល​ខ្វះ ហើយ​រកឃើញ​ចំនួន​១៣៤​គ្រួសារ ដែល​ខ្វះ​ដី​។ ក្រោយពី​វាស់​រួចរាល់​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ ប៉ុន្តែ ត្រូវបាន​ដោះ លែង​មកវិញ​កាលពី​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​របស់​អត​តី​ព្រះ​វីរៈ​មហាក្សត្រ​។​

លោក​បាន​បន្ថែមថា ក្រោយពី​ចេញពី​គុក អ្នក​ទាំង​៣​បាន​ក្បត់​ប្រជាពលរដ្ឋ ក៏បាន​នាំ គ្នា​ផ្តិតមេដៃ​ប្រគល់​ដី​ទៅឱ្យ​ក្រុមហ៊ុន​សុរាគា​ខ្មែរ ដែលមាន​លោកស្រី លឹម គា ជា​តំណាង ជា​ថ្នូរ​ហ្នឹង​លាភសក្ការៈ​។ ក្រោយមក​ប្រជាពលរដ្ឋ​ចំនួន​៧១​គ្រួសារ ដែល​ពុំបាន​ផ្តិតមេដៃ​ក៏ នាំគ្នា​ងើប​តវ៉ា ក៏​ត្រូវបាន​តុលាការ​សម្រេច​ប្រគល់​ដី​ទាំង​១៥៥​ហិច​តា​នោះ​ឱ្យ​ប្រជាពលរដ្ឋ​វិញ​។ ទើប​កាលពីដើម​ខែមករា ឆ្នាំ​២០១៦ កន្លងទៅនេះ ឯកឧត្តម នៃ ចារី អភិបាលរង​ខេត្ត​បាន​ដឹកនាំ​មន្ត្រី​ចុះ​វាស់វែង ដោយ​ប្រាប់ថា វាស់​ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ពួកគាត់​ទាំង​៧១​គ្រួ សារ​។ ប៉ុន្តែ ដោយ​សួរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ចេះតែ​ឆ្លើយ​យករួចខ្លួន​ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃនោះ ទើបបានជា​ពួកគាត់​លើកគ្នា​មក​សាកសួរ​បញ្ជាក់ ចង់ដឹងថា តើ​ពេលណា​ទើប​ចេញ​ប្លង់​ឱ្យ ពួកគាត់ ព្រោះ​ពួកគាត់​ទើប​លេចឮ​ដំណឹង​ថា ការចុះវាស់វែង​កន្លង​ទៅនោះ មិនមែន​ស​ម្រា ប់​ធ្វើ​ប្លង់​ឱ្យ​ពួកគាត់​នោះទេ គឺ​សម្រាប់ធ្វើ​ប្លង់​ឱ្យ​ខាង​ក្រុមហ៊ុន​ទៅវិញ​នោះ​។​

ក្នុងពេលនោះ លោក​ហេង ធៀ​ម អភិបាលក្រុង​តាខ្មៅ ក៏បាន​ចេញមុខ​ធ្វើការ​សម្រប សម្រួល​ដែរ ដោយ​សុំឱ្យ​បងប្អូន​ទាំងអស់​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​សិន​ទៅ យ៉ាងយូរ​មួយ​សប្តាហ៍​ទៀត និង​ទទួលបាន​ដំណឹង​ហើយ ។​

ដោយឡែក​ឯកឧត្តម នៃ ចារី បាន​ប្រាប់ឱ្យដឹង​តាម​ទូរ​សព្ទ័​ថា  កាលដែល​ក្រុម​ការ ងារ​ចុះ​វាស់វែង​ដី​ទំនាស់ នៅក្នុង​ឃុំ​ឈ្វាំង កន្លងមក​នោះ មិនមាន​ន័យ​ន័យ​ថា វាស់​ធ្វើ​ធ្វើ​ប្លង់ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ ។ គឺ​វាស់​ដើម្បី​រក​ដែន​កំណត់​ដី​ទំនាស់  និង​ដី​គ្មាន​ទំនាស់​ហើយ ប្រសិនបើ​ដី​ណា​ដែល​ពុំមាន​ទំនាស់ នោះអាជ្ញាធរ​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ ប៉ុន្តែ​ប្រសិនបើ​ដី​ដែល​រកឃើញថា​មានទំនាស់​នោះ តុលាការ​នឹង​ចេញ​ដិ​ការ​ក្សា​ការពារ​បណ្តោះអាសន្ន ដើម្បី​ទុកពេល​រក​ដំណោះស្រាយ​នៅពេល​ក្រោយ ហើយ​អាជ្ញាធរ​នឹងមាន​វិធាន​ការផ្តល់​ព័​ត៌​ឱ្យ​ប្រជាពលរដ្ឋ​នៅ​សប្តាហ៍​ក្រោយ​។ ឯកឧត្តម​បញ្ជាក់ថា ដី​ទាំងនោះ​ការពិត​មានទំនាស់​តាំងពី​អំឡុង​ឆ្នាំ ១៩៩៧​មក​ម្លេះ ហើយ​ឯកឧត្តម​ទើបតែ​មក​ទទួល​កាន់​រឿង​ហ្នឹង​ត្រឹមតែ​ពីរ​បី​ខែ ប៉ុណ្ណោះ ប៉ុន្តែ ឯកឧត្តម​នឹង​ព្យាយាម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​លើកគ្នា​មក​សាលាខេត្ត​សួរ​រឿង​ប្លង់ដី​ខណៈ វាស់វែង​រួច ហើយ​បាត់​ដំណឹង​សូន្យឈឹង​

ប្រជាពលរដ្ឋ​លើកគ្នា​មក​សាលាខេត្ត​សួរ​រឿង​ប្លង់ដី​ខណៈ វាស់វែង​រួច ហើយ​បាត់​ដំណឹង​សូន្យឈឹង​

ប្រជាពលរដ្ឋ​លើកគ្នា​មក​សាលាខេត្ត​សួរ​រឿង​ប្លង់ដី​ខណៈ វាស់វែង​រួច ហើយ​បាត់​ដំណឹង​សូន្យឈឹង​

ប្រជាពលរដ្ឋ​លើកគ្នា​មក​សាលាខេត្ត​សួរ​រឿង​ប្លង់ដី​ខណៈ វាស់វែង​រួច ហើយ​បាត់​ដំណឹង​សូន្យឈឹង​

ប្រជាពលរដ្ឋ​លើកគ្នា​មក​សាលាខេត្ត​សួរ​រឿង​ប្លង់ដី​ខណៈ វាស់វែង​រួច ហើយ​បាត់​ដំណឹង​សូន្យឈឹង​