មង្ឃុត ដល​ផ​ប្រយោជន៍​ដល់​​សុខភាពខ្លាំង​​អ៊ីចឹង​ផង​

6 Videos


​មង្ឃុត​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​តែ​ម្យ៉ាង​នោះទេវា​ក៏​ជួយ​បំបាត់រោគ​មួយចំនួន។​ ​មង្ឃុត​មាន​ជាតិ​កាក​សរសៃ អំបិល​រ៉ែ និង វីតាមីន ។ ក្រៅពីនេះ​ក៏មាន​ធាតុដែក កាល់ស្យូម ហ្វូ​ស​ហ្វ័​រ ដែល​គេ​មិនអាច​រកបាន​នៅក្នុង​ផ្លែឈើ​ទូទៅ​ឡើយ​ដូចជា​អាច ៖
-​ប្រឆាំង​រ៉ាឌីកាល់​សេរី ជួយ​បន្ថែម​ភាពរឹងមាំ​ដល់​ប្រព័ន្ធ​ការពារ​មេរោគ ។ អ្នកអាច​សង្កេត​ខ្លួនឯងបាន​ថា នៅពេលណា​បរិភោគ​ផ្លែ​មង្ឃុត​ញឹកញាប់​មិនសូវ​កើតរោគផ្តាសាយ​ឡើយ ។​

M88


-​មាន​សារជាតិ​អាហារ​ដ៏​ល្អ​ដល់​ស្បែក កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ។​
-​ជំនួយ​ស្បែក និង ធ្មេញ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែលជា​ដើមហេតុ​នាំឱ្យ​កើតរោគ​បេះដូង ។​

-​សម្រាប់​ស្ត្រី​ដែល​កើត​«​មុន​»​ញឹកញាប់​អាចជួយ​ទប់ស្កាត់​ការរីកលូតលាស់​នៃ​មេរោគដែល​ធ្វើឱ្យ ​ស្បែ​កកើត​«​មុន​»ហើយ​បើ​បរិភោគ​ញឹកញាប់​វា​ជួយឱ្យ​ស្បែក​រាបស្មើ​ល្អ​ដោយ​មិនដឹង​ខ្លួន ។
-​វីតាមីន​ក្នុង​មង្ឃុត​អាច​ចូលទៅ​ជំរុញ​ដល់​ខួរក្បាល​ឱ្យ​បញ្ចេញ​សារជាតិ Interlleukin I និង Tumor Necrosis Factor ជួយ​ការពារ​សាច់​ដុះរោគ​ទឹកនោមផ្អែម ថ្លើម​ចុះខ្សោយ ខូច​ក្រលៀន រោគ​ប្រកាំង អា​ការដែល​ពាក់ព័ន្ធ​ជាមួយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដនិង​ពិសេស​ថែមទាំង​អាចជួយ​ការពារ​រោគ​សោកសៅ​ទៀតផង ៕​