ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​

6 Videos


​តារា​បង្ហាញ​ម៉ូដ និង តារា​សម្តែង​ខ្មែរ​ប្រុស ស្រី មួយចំនួន​បាន​ចូលរួម​ក្នុង​កម្មវិធី​ដែលមាន ឈ្មោះថា «​ព្រះ​គុណគ្រូ​ល្ខោនខោល​» ដែល​បាន​ធ្វើឡើង​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ ដែលជា​កម្មវិធី​មួយ​រំលឹក​ដល់​ការដឹងគុណ​ចំពោះ​ទម្រង់​សិល្បៈ​ដ៏​កម្រ​មួយ​នេះ ។​

ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​

M88


​នៅក្នុង​កម្មវិធី​នេះដែរ​គេ​បានឃើញ​តារា​បង្ហាញ​ម៉ូដ និង តារា​សម្តែង​ទាំងនោះ គឺ​ភាគច្រើន​បាននាំគ្នា ស្លៀក​សំ​ម្លៀ​ក​បំពាក់​ពណ៌​បៃតង​មើលទៅ​ពិតជា​ស្រស់ស្អាត​ណាស់ ។ អ្វីដែល​ពិសេស​នោះ គឺ​ក្រុម​តារា​បង្ហាញ​ម៉ូដ​ស្រី​ដែលមាន​ដូចជា​កញ្ញា ទឹម រដ្ឋា​, សូ​ដា នី​តា​, អ្នកនាង សារាយ ស​ក្ខ​ណា​, លោក យ៉ែម សំ​អូន​, អេ​ឡិច ចាន់​ត្រា​, អ៊ុន សុធា​, ញ៉ែម សុគន្ធ និង​លោក សាយ សៀ​រ៉ា ជាដើម​បាន​ស្លៀកពាក់​ដែល​តុបតែង ដោយមាន​លាយ​ពណ៌​បៃតង​ផង​នោះ​មើលទៅ​ប្លែក​ភ្នែក និង ស្រស់ស្អាត​តាមបែប​ម្យ៉ាង​ផងដែរ ។​

ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​

​កាន់តែ​ប្លែក​ថែមទៀត​នោះ គឺ​តារា​បង្ហាញ​ម៉ូដ​ស្រី​នៅក្នុង​ក្រុម Cambodia Super Model កញ្ញា ទឹម រដ្ឋា​, សូ​ដា នី​តា និង​អ្នកនាង សារាយ ស​ក្ខ​ណា បាន​ស្លៀក​រូប​ពណ៌​បៃតង​ឈរ​បង្ហាញ​រាង​ថត​មើលទៅ​ពិតជា​ប្លែក និង ស្រស់ស្អាត​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់ ។​ ក្រៅពី​តារា​ម៉ូ​ដែល​ដែល​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​ដ៏​ស្រស់ស្អាត​នេះហើយ​ក៏មាន​តារា​មួយចំនួនទៀត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​ក៏បាន​នាំគ្នា​ពាក់អាវ​យឺត​ពណ៌​បៃតង​ដ៏​ស្រស់ស្អាត​ផងដែរ ។​

ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​

​លោក ប៉ែន ចំ​រ៉ុង ដែល​បាន​ចូលរួម​ជាមួយនឹង​ភរិយា​ក្នុង​ពិធី​នោះដែរ​បាន​បង្ហោះ​រូបថត​ពាក់​អាវយឺត ពណ៌​បៃតង​ហើយ​បាន​សរសេរ​សារ​នៅក្នុង Instagram ថា «​កម្មវិធី​នេះ គឺជា​កណ្តឹង​រំលឹកស្មារតី​ដល់ យុវជន​ជំនាន់​ក្រោយ​ឱ្យជួយ​ថែរក្សា​ការពារ​មរតក និង វប្បធម៌​ជាតិខ្មែរ ចូលរួម​ថែរក្សា​ទម្រង់​សិល្បៈ ល្ខោនខោល​មួយ​នេះ​ទាំងអស់គ្នា​» ។​ ​ដោយឡែក​អ្នកនាង ភិន សុ​ដា​លី​ស ដែលជា​ភរិយា​លោក ប៉ែន ចំ​រ៉ុង ក៏បាន​សរសេរ​សារ​នៅក្នុង Instagram ផងដែរ​ថា «​ចូលរួម​ទាំងអស់គ្នា ថែរក្សា និង ដឹងគុណ​ចំពោះ​ទម្រង់​សិល្បៈ​ដ៏​កម្រ​មួយ​នេះ ទាំងអស់គ្នា​» ៕ យ៉ា​នុ​

ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​ស្អាត​ម្យ៉ាងដែរ​តើ ! ពេល​តារា​បង្ហាញ​ម៉ូដ​ស្រី​ស្លៀក​រ៉ូ​ប​ពណ៌​បៃតង​