ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​

6 Videos


​​កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង​អាមេរិក​ដ៏​ល្បីឈ្មោះ​ម្ចាស់​បទ «My heart will go on» ក្នុង​រឿង «Titanic» និង បទ «Because you love me» អ្នកស្រី សែ​ល​លីន ដាយ​អិន​(Celine Dion) បានប្រកាស​លក់​ភូមិគ្រឹះ​មួយកន្លែង​របស់​អ្នកស្រី​យ៉ាង​តក់ក្រហល់​នៅលើ​កោះ Jupiter ក្នុង​ទីក្រុង Martin រដ្ឋ Florida សហរដ្ឋអាមេរិក ។

ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​

M88


​ ​យោងតាម​គេហទំព័រ TMZ.com បាន​ឲ្យ​ដឹងថា តារាចម្រៀង​វ័យ ៤៧ ឆ្នាំ​ខាងលើ​បាន​ដាក់លក់​ភូមិគ្រឹះ​ប្រណីត​របស់ខ្លួន​នៅក្នុង​តម្លៃ ៤៥.៥ លាន​ដុល្លារ​អាមេរិក ដោយ​កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ ភូមិគ្រឹះ​មួយ​នេះ​ធ្លាប់បាន​ដាក់លក់​នៅលើ​តារាង​អចលនៈទ្រព្យ​ក្នុងតម្លៃ ៧៥.៥ លាន​ដុល្លា​អាមេរិក ប៉ុន្តែ​ក្រោយមកទៀត​ក្នុង​ខែមេសា ឆ្នាំ ២០១៤ អ្នកស្រី​បាន​បញ្ចុះតម្លៃ ១០ លាន​ដុល្លារ​ទៀត ។

ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​

សម្រាប់​ក្នុងពេល​ឥលូវ​នេះដែរ​ភូមិគ្រឹះ​មួយ​នេះ​បាន​បញ្ចុះតម្លៃ​បន្ថែមទៀត​ដោយ​នៅសល់តែ ៤៥.៥ លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​សម្រាប់​តម្លៃ​ដែល​ត្រូវ​លក់ ពោលគឺ​អ្នកស្រី សែ​ល​លីន ដាយ​អិន បាន​បញ្ចុះតម្លៃ​អស់ ៣០ លាន​ដុល្លា​អាមេរិក​(​សរុប​នៃ​ការបញ្ចុះ​តម្លៃ​ទាំង​ពីរលើក​) ។

ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​

​ចំពោះ​ការសម្រេចចិត្ត​ប្រកាស​លក់​ភូមិគ្រឹះ​ទាំង​តក់ក្រហល់​របស់​អ្នកស្រី សែ​ល​លីន ដាយ​អិន បែបនេះ​គឺ​មូលហេតុ​អ្នកស្រី​ចង់ទៅ​រស់នៅ​ជា​អចិន្ត្រៃយ៍​ក្នុងភូមិ​គ្រឹះ​មួយទៀត​នៅក្នុង​ទីក្រុង Las Vegas ដែលជា​ភូមិគ្រឹះ​កម្សត់កម្រ​របស់​អ្នកស្រី និង ប្ដី គឺ​លោក រី​ណេ អែន​ជី​ល​លី​អ៊ែ​ល (René Angélil) ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០១៦ ដោយសារ​ជំងឺមហារីក ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​

ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​ម្ចាស់​បទ «My heart will go on» សម្រេចចិត្ត​លក់​ផ្ទះ​យ៉ាង​តក់ក្រហល់​ក្រោយ​ប្ដី​ស្លាប់​ ​