ស្ងាត់ៗ យក់ ឋិត​រដ្ឋា ជេរ​មួយ​ប្រាវ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​!

6 Videos


​តារាចម្រៀង​សំនៀង​ស្អក​តែ​ផ្អែម​ពីរោះ​រណ្ដំ​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស យក់ ឋិត​រដ្ឋា បាន​បញ្ចេញ​កំហឹង តាមរយៈ​សំណេរ​យ៉ាង​ចាស់ដៃ​ទៅលើ​ជនអនាមិក​ម្នាក់​ដែល​នាង​មិន​បញ្ចេញ​ឈ្មោះ ដែល​តាមរយៈ​សារ​បង្កប់ ទៅដោយ​ពាក្យពេចន៍​អសុរោះ​នេះ បង្ហាញឱ្យឃើញថា នាង​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ទៅលើ​បុរស​ម្នាក់​នោះ ដែល​នាង​ក៏បាន​បញ្ជាក់ដែរថា គេ​នោះ​ជា​ភេទ​ទី​បី ។​

ស្ងាត់ៗ យក់ ឋិត​រដ្ឋា ជេរ​មួយ​ប្រាវ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​!

M88


​នៅក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន​របស់​នាង រដ្ឋា បាន​បញ្ចេញ​ពាក្យពេចន៍​កំហឹង​ក្នុង​ចិត្ត​បាញ់​ឆ្ពោះទៅ​​រក​ជនអនាមិក​ភ្ជាប់​ជាមួយ​ពាក្យស្លោក​ជា​គោល​ថា «​សណ្ដាន​មនុស្ស​ផ្លែ​ល្វា គ្រប់គ្នា​ឃើញ​ល្អ​សំបក​ក្រៅ​» ហើយ​ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​ឱ្យដឹងថា « ហា​សហា​ត្រូវ​ម៉េ​ស ! ពាក្យ​មួយ​ឃ្លា​នេះ ! ស្គាល់មុខ​មិន​ស្គាល់ចិត្ត តែបើ​ស្គាល់​ឱ្យ​ស្និទ្ធ​បានដឹងថា​ពិសពុល​ល្បិចកល សុំ​និយាយ​ថាបើ​គេ​តាម​មិនទាន់​ហ្អែ​ង​ហា នៅមាន​អញ​មិន​ត្រឹមតែ​តាម​ទាន់​ទេ​គឺជា​ន់ក​ងាប់​ចោល ! អា​សំ​គីស​អើយ​ហ្អែ​ង​ម៉ោ​ពី​ណា​ហាស !

ស្ងាត់ៗ យក់ ឋិត​រដ្ឋា ជេរ​មួយ​ប្រាវ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​!

បាន​ចូលចិត្ត​និយាយ​ឱ្យ​បង​ប្អូនគេ​ឈ្លោះ​គ្នា​ម៉េះ​អា​សត្វ​មិនមែន​មនុស្ស​ស្មានតែ​គេ​នៅ​សុខៗ​ទៅ​បាក់ក​ជឿ​ហ្អែ​ង​ចឹ​ង​មែនឬ គេ​គ្រប់គ្នា​នៅ​ជុំវិញ​ហ្អែ​ង​នឹង​ចង់​ប្រាប់​ហ្អែ​ង​ថា​មានតែ​មនុស្ស​មួយចំនួន​តូច​ទេ ដែល​បាក់ក​លើ​ហ្អែ​ង​ដោយ​ខ្វះ​កាពិ​ចារណា ហើយ​មុខ​ដូច​ហ្អែ​ង​នឹង​បោក​បានតែ​មនុស្ស​ល្ងង់ៗ​មិន​ស្គាល់​សង្គម​ច្បាស់ ចង់​ប្រាប់​ហ្អែ​ង​ថា ការសម្តែង​របស់​ហ្អែ​ង​នឹង​ហា៎​! បោក​មិន​បានទេ​ក្មេង​សម័យ​ឥលូវ ព្រោះ​ពួកគេ​វា​ឆ្លាត​ជាង​ហ្អែ​ង​ដឹង​នៅ ហើយ​សុំ​ប្រាប់​ជា​ចុងក្រោយ​ថា​ធ្វើអំពើ​ល្អ​ឱ្យបាន​ច្រើន​ណា ប្រយ័ត្ន​កម្ម​វា​តាម​សង​វិញ​វើ​យ ព្រោះ​ហ្អែ​ង​នឹង​ក៏មាន​ម៉ែ និង ប្អូនស្រី​ដែរ !

ស្ងាត់ៗ យក់ ឋិត​រដ្ឋា ជេរ​មួយ​ប្រាវ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​!

ហើយ​កុំ​ចូលចិត្ត​ចាក់​ចូក​បងប្អូន​គេ​ឱ្យ​ឈ្លោះ​គ្នា​ពេក បើ​ហ្អែ​ង​នឹង​អះអាង​ខ្លួនឯង​ថា​ជាម​នុស្ស​ប្រុស​នោះ​អី ! អត់​ចេក​បាត់ (​អូន​ចង់​ច្រៀង​បទ​នឹង​)​ខ្លួនឯង​ប្រុស​សោះនឹង ហា ហ្អែ​ង​ជា​អី​គេ​មិន​ខ្វល់​ទេ ព្រោះ​វា​ជា​សិ​ទិ្ធ​របស់​មនុស្ស​ម្នាក់ៗ​តែ​កុំ​តែ​ហ្អែ​ង​នឹង​មកចាក់​ចូក​ផ្លុំ​ត្រចៀក​គេ​ឱ្យ​ជឿ​ខ្លួនឯង​ទាំ​ងងឹត​ងងុល​ធ្វើ​ខ្លួនឯង​ទេ កុំ​បៀម​ឈាម​ព្រោះ​ដាក់​គេ អា​កំសាក​ហ៊ាន​ធ្វើ​តែ​មិន​ហ៊ាន​ទទួល ហើយ​សុំទោស​ដល់​មិត្ត​ទាំងអស់​ភេទ​ទី​បី​ផង​មិនមែន​ភេទ​ទី​បី​សុទ្ធតែ​ចរិត​អន់​ចឹ​ង​ទេ ខ្ញុំ​និយាយ​នេះ​គឺ​សំដៅ​ទៅលើ​បុគ្គល​ដែល​ខ្ញុំ​ចង់​និយាយ​តែប៉ុណ្ណោះ !» ។​

ស្ងាត់ៗ យក់ ឋិត​រដ្ឋា ជេរ​មួយ​ប្រាវ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​!

​ទោះបីជា​យ៉ាងណា យើង​មិន​បានដឹង​ព័ត៌មាន​លម្អិត​ពី​បញ្ហា​ដែល​នាង​បាន​ជួប​ជាមួយ​ជន​ម្នាក់​នោះឡើយ នេះ​គ្រាន់តែ​ជា​អារម្មណ៍​ខឹង​ដែល​នាង​បាន​បន្សាយ​តាមរយៈ​បណ្ដាញ​សង្គម​តែប៉ុណ្ណោះ ។ ការបញ្ចេញ​សារ ធ្ងន់ៗ​នេះ ជា​លើកទីមួយ​ហើយ​សម្រាប់ យក់ ឋិត​រដ្ឋា ខណៈដែល​កន្លងមក​គេ​តែងតែ​ឃើញ​តារាចម្រៀង ល្បីឈ្មោះ​រូបនេះ មាន​ភាព​ស្រគត់ស្រគុំ ហើយក៏​មិនដែល​បញ្ចេញ​កំហឹង​អ្វី​ប្រាក់​សាធារណជន​បែបនេះ​ដែរ ។ ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី រដ្ឋា បានឡើយ​នៅពេលនេះ ព្រោះ​លេខ​របស់​នាង​មិនអាច​ទំនាក់ទំនង​បាន ៕ ភូមិន្ទ​

ស្ងាត់ៗ យក់ ឋិត​រដ្ឋា ជេរ​មួយ​ប្រាវ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​!ស្ងាត់ៗ យក់ ឋិត​រដ្ឋា ជេរ​មួយ​ប្រាវ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​!