កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​រយៈពេល​មួយថ្ងៃ​គត់​របស់​ហូ​ម​-​ហ្វិ​ច​ចាប់ផ្ដើម​នៅ​ថ្ងៃស្អែក​នេះហើយ​… តើ​អ្នក​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ​?

​ពេលវេលា​ដែល​អតិថិជន​កំពុង​ទន្ទឹងរង់ចាំ​នោះបាន​ខិត​កាន់តែ​ជិត​មកដល់​ហើយ គឺ​នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ ហូ​ម​-​ហ្វិ​ចនឹង​ធ្វើការ​បញ្ចុះតម្លៃ​ពិសេស​ទៅលើ​ផលិតផល​ជាច្រើន​ប្រភេទ​ដែល​សុទ្ធសឹង​ជា​ម៉ាក​ល្បីៗ​និង​មាន​គុណភាព​ខ្ពស់​។ 

 

​ការបញ្ចុះ​តម្លៃ​នេះ​នឹង​ផ្ដល់ជូន​គ្រប់​សុភាពនារី​ទាំងអស់ ឬ​សុភាពបុរស​ទាំងឡាយណា​ដែល​នាំ​សុភាពនារី​មកជា​មួយ​ក្នុងកំឡុងពេល​ទិញ​ទំនិញ​នៅ​ហូ​ម​-​ហ្វិ​ច​នៅ​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​។ ដូច្នេះ នេះ​គឺជា​ឱកាស​ចំណេញ​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន​ក្នុងការ​ទទួលបាន​នូវ​ទំនិញ​ក្នុងតម្លៃ​ទាប​ជាង​តម្លៃ​ធម្មតា​។ ចំពោះ​សុភាពបុរស​ក៏​អាច​ជូន​កាដូរ​ដល់​សុភាពនារី​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ជាមួយនឹង​ផលិតផល​ពី​ហូ​ម​-​ហ្វិ​ច​ផងដែរ​។ 

 

​ក្នុងនាម​ជា​ដៃគូ​ហ្វ្រែ​ន​ឆាយ​ជាមួយនឹង​Home-Fix DIY Pte. Ltd. របស់​ប្រទេស​សិង្ហ​បុរី ហូ​ម​-​ហ្វិ​ច​ជា​ក្រុមហ៊ុន​ឈានមុខ​មួយផ្នែក​សំភារៈ​តែង​លម្អ​គេហដ្ឋាន ឧបករណ៍​អគ្គិសនី ការរស់នៅ​និង​សុខភាព សោរ​និង​ឧបករណ៍​សុវត្ថិភាព សំភារៈ​សួនច្បារ បរិក្ខារ​ទឹក ឧបករណ៍​ស្វាន ឧបករណ៍​ក្រៅ​ផ្ទះ បរិក្ខារ​ប្រើ​ដោយ​ដៃ សំភារៈ​ថែរក្សា​រថយន្ត គ្រឿង​ដែក ថ្នាំលាប និង​សំភារៈ​ទូទៅ​ជាច្រើន​ប្រភេទ​ទៀត​។​

 

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​មកកាន់​ហូ​ម​-​ហ្វិ​ច​ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ​២២៤ មហាវិថី​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​តាមរយៈ​ទូរស័ព្ទ​លេខ​០២៣ ៩៩៧ ៦៦៦/ ០៦៦ ២៣៨ ៨៩៩/ ០៨៥ ៩៩៧ ៦៦៦ [email protected] ឬក៏​Facebook​តាមរយៈ ​។​

Author: PRSource: ផ្តល់​ឲ្យ