ក្រុមហ៊ុន​សាម​សុង​បានប្រកាស​ផលិតផល​ថ្មី​បំផុត​ទៅក្នុង​គ្រួសារ​Galaxy គឺ សាម​សុង Galaxy S7 និង Galaxy S7 edge​

ទូរស័ព្ទ​សាម​សុង Galaxy S7 និង Galaxy S7 edge ជា​ទូរស័ព្ទ​ដែល​នាំមុខគេ​ដោយសារ​តែមាន រូបរាង​ដ៏​ប្រណីត កាមេរ៉ា​កាន់តែ​ទំនើប​ដែល​អាច​ថត​បាន​នៅក្នុង​ទី​ងងឹត មានកម្ម​វិធី​ល្អៗ​ជាច្រើន ហើយ​អាច ប្រើប្រាស់​បាន​ច្រើន​ជាមួយ​ផលិតផល​ផ្សេងៗ​ទៀត​របស់​សាម​សុង​។ 

 

​កាមេរ៉ា​របស់​សាម​សុង Galaxy S7 និង Galaxy S7 edge ត្រូវបាន​បំពាក់​ដោយ Dual Pixel ដែល​ធ្វើអោយ​រូបភាព​កាន់តែ​ភ្លឺ​ច្បាស់​ទេ​ាះ​ជា​ថត​នៅ​កន្លែង​ដែល​មិនសូវមាន​ពន្លឺ​។  ដោយសារតែ​វា​មាន បច្ចេកវិទ្យា Dual Pixel  មាន​Lens​ធំ​ជាង​មុន មាន​aperture និង​ភិ​ច​សែ​ល​កាន់តែ​ធំ​ជាង​មុន កាមេរ៉ា​របស់​វា អាច​ចាប់យក​រូបភាព​ក្នុង​ទី​ងងឹត​បាន​ច្បាស់​ហើយ​លឿន​ជាង​មុន ។ 

 

​ទូរស័ព្ទ​Galaxy S7​មាន​អេក្រង់​ទំហំ​រហូតដល់​ទៅ 5,1​អ៊ី​ន ហើយ​ទូរស័ព្ទ Galaxy S7 edge មាន​អេក្រង់​ទំហំ រហូតដល់​ទៅ​5,5​អ៊ី​ន​។ ទូរស័ព្ទ​ទាំងពីរ​នេះ​ត្រូវបាន​ផលិត​ចេញពី​កញ្ចក់ 3D និង​លោហធាតុ​ដែល​ភ្លឺរលោង ហើយ​រឹងមាំ​ព្រមទាំង​មាន​គែម​កោង​សងខាង​ងាយស្រួល​កាន់​ដោយ​ដៃ​តែ​ម្ខាង​។ ជាមួយ​មុខងារ Always-On Display លោកអ្នក​អាច​មើល​ម៉ោង ប្រតិទិន ការ​ទូរស័ព្ទ​ចូល​ដែល​មិនបាន​លើក និង​សារ​ផ្សេងៗ​បាន​គ្រប់ពេល ទេ​ាះ​អ្នក​មិន​ប្រើ​ម្រាមដៃ​ប៉ះ​ទូរស័ព្ទ​ក៏ដោយ​។ 

 

​ទូរស័ព្ទ​ទាំងពីរ​នេះ សុទ្ធតែ​អាច​ការពារ​ការ​ជ្រាប​ទឹក​ដោយមាន​ប្រព័ន្ធ​ការពារ​នៅ​ខាងក្នុង​ទូរស័ព្ទ​តែម្តង​។ ចំណែកឯ Galaxy S7 edge មាន​ដាក់​នូវ​shortcut ដែល​លោកអ្នក​អាច​ប្រើ​អុ​ី​ម៉ែ​ល ថត​selfie ថត​panorama និង​ប្រើ​កម្ម​វី​ធី​ផ្សេងៗ​បាន​យា​៉​ង​សាមញ្ញ​ភ្លាមៗ​។ 

 

​សាម​សុង Galaxy S7 និង Galaxy S7 edge សាក​ថ្ម​បាន​លឿន ទេ​ាះ​ជា​មិន​ប្រើ​ខ្សែ​ក៏ដោយ​។ លើសពីនេះ ទៀត វា​មាន​កន្លែង​ដាក់​សុ​ី​ម​ពីរ  ហើយ​អ្នក​អាច​បន្ថែម​អង្គ​ចងចាំ​មួយទៀត​រហូតដល់​ទៅ 200GB ពេលដែល​ប្រើ សី​ុ​ម​តែមួយ​។ 

 

​សាម​សុង​ក៏បាន​អភិវឌ្ឍន៍​គ្រប់ផ្នែក​ទាំងអស់​មិន​ថា hardware និង software ដើម្បី​ឲ្យ​អ្នកប្រើប្រាស់ លេង​ហ្គេម​បានយូរ​ជាង​មុន​ដោយសារតែ​ថ្ម​កាន់​បានយូរ ហើយ​ទូរស័ព្ទ​មិន​ឡើង​កំដៅ​លឿន​ដូច​ទូរស័ព្ទ​ផ្សេង ទៀត​។ ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី Game Launcher អ្នកប្រើប្រាស់​អាច​ថត​ការលេង​ហ្គេម​លើ​ទូរស័ព្ទ ពេល​កំពុង​លេង​ហើយ​ចែករំលែក​ទៅ​មិត្ត​ភ័​ក្ត​ឬក៏​អ្នកលេង​ដ៏ទៃទៀត​។ ដោយមាន​ការសហការ​គ្នា​រវាង​សាម​សុង និង Vulkan API អ្នក​ប្រើ​ទូរស័ព្ទ​នេះ​អាច​លេង​ហ្គេម​ដែលមាន​ក្រា​ហ្វិ​ច​ធំ​ហើយ​មិន​សុ​ី​ថ្ម​ខ្លាំង ។ 

 

ក្រុមហ៊ុន​សាម​សុង​បានប្រកាស​ផលិតផល​ថ្មី​បំផុត​ទៅក្នុង​គ្រួសារ​Galaxy គឺ សាម​សុង Galaxy S7 និង Galaxy S7 edge​ក្រុមហ៊ុន​សាម​សុង​បានប្រកាស​ផលិតផល​ថ្មី​បំផុត​ទៅក្នុង​គ្រួសារ​Galaxy គឺ សាម​សុង Galaxy S7 និង Galaxy S7 edge​ក្រុមហ៊ុន​សាម​សុង​បានប្រកាស​ផលិតផល​ថ្មី​បំផុត​ទៅក្នុង​គ្រួសារ​Galaxy គឺ សាម​សុង Galaxy S7 និង Galaxy S7 edge​ក្រុមហ៊ុន​សាម​សុង​បានប្រកាស​ផលិតផល​ថ្មី​បំផុត​ទៅក្នុង​គ្រួសារ​Galaxy គឺ សាម​សុង Galaxy S7 និង Galaxy S7 edge​

 

​ទូរស័ព្ទ​Galaxy S7 និង Galaxy S7 edge​នឹងមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្តាលខែ​មិនា ឆ្នាំ​2016​នេះ​។ 

 

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖⁣

 

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។ 

 

​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

Author: PRSource: ផ្តល់​ឲ្យ